លោកទូតជប៉ុន​ថ្មី​​ប្រចាំ​កម្ពុជា​ប្តេជ្ញាធ្វើរឿង​សំខាន់​មួយ​ដើម្បី​ប្រទេសទាំងពីរ​

  • 2019-09-21 03:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ថ្មី​ប្រ​ចាំ​កម្ពុជា​ឯកឧត្តម​ មិកាមិ ម៉ាសាហ៊ីរ៉ូ ទើប​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ដើម​ខែ​នេះ និង​បាន​សន្យា​ជួយ​ទាក់ទាញ​ក្រុម​ហ៊ុន​ជប៉ុន និង​ប្រជា​ពល​រដ្ឋ​ជប៉ុន​ឲ្យ​ស្គាល់ពី​ភាព​ទាក់​ទាញ​របស់​ប្រ​ទេស​កម្ពុជា​ឲ្យ​កាន់​តែ​ច្បាស់។

ក្នុង​សប្តា​ហ៍​នេះ​ឯកឧត្តមឯកអគ្គរាជទូតជប៉ុន មិកាមិ បាន​យល់​ព្រម​ឆ្លើយ​សំនួរ​មួយ​ចំនួន​ដែល​ខាង​Sabay ផ្ដល់ជូន។ អ្វី​ដែល​សំខាន់​ក្នុង​សំនួរ​ដែលខាង​Sabay ផ្ដល់​ជូន​គឺ​ផ្តោត​លើ​ការ​កសាង​ទំនាក់​ទនង​កាន់​តែ​ប្រសើរ​រវាង​ប្រ​ទេស​កម្ពុជា​ និង​ជប៉ុន។

(ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ថ្មី​ប្រ​ចាំ​កម្ពុជា​ឯកឧត្តម​ មិកាមិ ម៉ាសាហ៊ីរ៉ូ/រូបភាព​៖ ផ្ដល់​ឲ្យ​ដោយ​ស្ថាន​ទូតជប៉ុន)​

តាម​រយៈ​សំនួរ​ទាំងនេះ​ឯកឧត្តម បាន​លើក​ឡើងថា​ក្នុង​អាណត្តិ​ការងារ​ជាមន្ត្រី​ទូតនៅ​កម្ពុជា​ឯកឧត្តម​នឹង​ព្យា​យាម​ធ្វើ​ការ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន ក៏​ដូច​ជា​ប្រ​ជា​ពល​រដ្ឋ​ជប៉ុន​បាន​ស្គាល់​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែម​ទៀត។

ឯកឧត្តម​ឲ្យ​ដឹងថា​ក្រុម​ហ៊ុន​ជប៉ុន​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែថា​ក៏មាន​បញ្ហា​មួយ​ចំនួន​ដែល​អ្នក​ទាំងនោះ​បាន ជួប​ប្រ​ទះផង​ដែរ។ ជាមួយ​គ្នា​នេះ​ឯកឧត្តមថា​​​ឯកឧត្តម​នឹង​បន្ត​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នីមួយៗនេះ។

ទោះ​យ៉ាង​ណា​ឯកឧត្តម​បញ្ជាក់ថា​ការ​ធ្វើ​បទ​បង្ហាញ​របស់​ សម្តេច ហ៊ុន សែន នៅ​ជប៉ុន​កាល​ពីពេល​កន្លង​ទៅ បាន​បង្ហាញ​ពី​អត្ថន័យជ្រៅ និង​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់ពី​ក្រុម​ហ៊ុន​ជប៉ុន។

ឯកឧត្តម​បន្តថា៖ «សម្រាប់វិស័យសេដ្ឋកិច្ចវិញ ​ការវិនិយោគ​របស់ក្រុម​ហ៊ុន​​ជប៉ុនមកក​ម្ពុជា ​មាន​ការកើន​ឡើង​ជាបន្ត​បន្ទាប់​។ ​យើងខ្ញុំនឹងបន្តជំរុញ​ឲ្យវិនិយោគ​ជប៉ុន​មក​កម្ពុជា​កាន់​តែច្រើន​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាងជប៉ុន​ និង កម្ពុជា​...ទន្ទឹម​នឹង​នេះ​ខ្ញុំ​យល់ ​ឃើញ​ថា ការ​យល់​ដឹងរបស់​ក្រុមហ៊ុន​ជប៉ុន​អំពីស្ថាន​ភាព​ជាក់​ស្តែង​នៅកម្ពុជា​នៅមាន​ក​ម្រិត​នៅឡើយ ​ដូច្នេះ​ហើយ ​ការរៀប​ចំបទបង្ហាញ​របស់​សម្តេច​តេជោ ហ៊ុន សែន អំពី​ស្ថានភាព​វិនិយោគ​នៅកម្ពុជា​ដល់​វិនិយោគិន​​ជប៉ុន​ដោយផ្ទាល់ ​អំ​ឡុង​ពេលទស្សនកិច្ច​នៅជប៉ុន​កាលពីខែឧសភាកន្លង​ទៅ គឺមាន​អត្ថន័យ​ជ្រាល​ជ្រៅ ​ហើយក៏​ទទួល​ការវាយ​តម្លៃ​ខ្ពស់​ពីក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​ចូល​រួម​ស្តាប់»។

(ជំនួប​សម្តេច ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ/រូបភាព៖ ផ្ដល់​ឲ្យ​ដោយ​ស្ថាន​ទូតជប៉ុន)​

ឯកឧត្តម​បន្ថែមថា៖ «ខ្ញុំផ្ទាល់ ​ក៏នឹង​ព្យាយាម​ធ្វើការ​ដើម្បីឲ្យក្រុមហ៊ុន ​និងប្រជាជន​ជប៉ុន​ ស្គាល់​ពីភាពទាក់​ទាញ​របស់​កម្ពុជា​កាន់​តែច្បាស់​បន្ថែមទៀត ​ខ្ញុំ​សង្ឃឹម​ថា​ការកើន​ឡើង​នៃការវិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន​ នឹង​ចូលរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ការលើកស្ទួយជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជាកាន់​តែប្រសើរ​ ពិពិធកម្ម​ និង​ការលើក​កម្ពស់​ផ្នែកឧស្សាហកម្ម​ ព្រម​ទាំង​ការបង្កើន​ការងារ​ដល់​ប្រជាជន​កម្ពុជា»។

ឯកឧត្តម​ឲ្យ​ដឹងទៀតថា​​ចំនួន​ក្រុមហ៊ុន​ជប៉ុន​ដែល​ជាសមាជិក​របស់​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅកម្ពុជា កើន​ឡើង​ដល់ ២៦៩ក្រុមហ៊ុន។ ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុនដូចជា ​ផ្សារទំនើបអ៊ីអន បាន​នាំឲ្យមាន​ការប្រែប្រួល​ជីវភាព​រស់នៅ ​របស់ប្រជាជន​កម្ពុជា​។ ទន្ទឹម​នឹងនេះ ​វត្តមាន​របស់ក្រុមហ៊ុនជប៉ុន​ អាចផ្តល់​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ កម្ពុជា ​គឺមិនត្រឹម​តែការបង្កើតការ​ងារ​ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ការគិតគូរ​ពីបញ្ហា ​បរិស្ថាន ​សង្គម ​ព្រមទាំង​ការគោរពច្បាប់​ផ្សេងៗ​ទៀត​ផង​។

គួរ​បញ្ជាក់ថា​ឯកឧត្តម មិកាមិ ធ្លាប់​បាន​មក​កម្ពុជា​ម្ដង​កាលពី​ឆ្នាំ២០០២ ពេល​ដែល​ឯកឧត្តម​បម្រើការ​នៅ​ស្ថានទូតជប៉ុន​ប្រ​ចាំប្រទេស​ថៃ។ លុះ១៧​ឆ្នាំ​ក្រោយ​មក​ឯកឧត្តម​បាន​មក​ធ្វើជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រ​ចាំនៅ​កម្ពុជា។ ឯកឧត្តម​ថ្លែងថា៖ «ពេលនេះ ​ទីក្រុងភ្នំពេញ​ប្រែក្លាយ​ជាទីក្រុង​មួយដ៏​មមាញឹក​ ដែល​មាន​អាគារ​​ស្កឹមស្កៃ និង​ចរាចរណ៍​មមាញឹកខ្លាំង​។  ខ្ញុំ​សប្បាយរីករាយ​ដែល​បាន​ជួបប្រជាជន​កម្ពុជាម្តង​ទៀត​ និង​បានឃើញ​ទឹកមុខ​ញញឹម​របស់​ប្រជាជន​កម្ពុជា​មិន​ប្រែប្រួល​»៕​

អត្ថបទ៖ ទូច សុខា

;