ដឹង​ទេ Messi ​ធ្លាប់​គ្រង​ពាន​រង្វាន់ The Best FIFA Men's Player ​ ប៉ុន្មាន​ដង​ហើយ?

  • 2019-09-24 01:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​កីឡាករ​ Lionel Messi ​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ ​រហូត​អាច​គ្រង​ពាន​រង្វាន់​បុគ្គល​ដ៏​សំខាន់​មួយ​ពី​ស្ថាប័ន FIFA គឺ​ជា​ពាន​រង្វាន់​​ជើងឯក​កីឡាករ​បាល់​ទាត់​ឆ្នើម​ The Best FIFA Men's Player ២០១៩។

Messi ពាន​រង្វាន់​​ជើងឯក​កីឡាករ​បាល់​ទាត់​ឆ្នើម​ 2019
​ពាន​រង្វាន់​មួយ​នេះ​ ​Messi ​ធ្លាប់​បាន​ឡើង​មក​ទទួល​ ៦ លើក​មក​ហើយ(គិត​ទាំង​ឆ្នាំ​នេះ​ផង)។ ​ឆ្នាំ​ទាំង​នោះ​រួម​មាន ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩។ ​ចំណែក​គូ​ប្រជែង​ប្រចាំ​ទសវត្ស​គឺ​កីឡាករ Ronaldo ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​ដូច​គ្នា​ចំនួន ២ ​ឆ្នាំ​ជាប់​គ្នា​គឺ ២០១៦ និង ២០១៧។
ពាន​រង្វាន់​​ជើងឯក​កីឡាករ​បាល់​ទាត់​ឆ្នើម​

​ស្ថិតិ​របស់​កីឡាករ​ម្ចាស់​ពាន​រូប​នេះ​មាន​ដូច​ជា ជា​កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​ក្នុង​ UEFA Champions League រដូវកាល ២០១៨/១៩ និង​ជា​ជើង​ឯក​ស្បែកជើង​មាស​ទ្វីប​អឺរ៉ុប ព្រម​ទាំង​បាន​ជួយ​ឲ្យ​ក្លឹប Barcelona ឈ្នះ​ពាន La Liga ព្រម​ទាំង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​ Copa del Rey។

​ក្នុង​រដូវ​កាល​២០១៨/១៩​ វិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​រក​គ្រាប់​បាល់​បាន ៥១​ គ្រាប់ក្នុង​ ៥០​ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប Barcelona៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;