លោក ដូណាល់ ត្រាំ បាញ់​៣គ្រាប់​ធំៗ​ទៅលើ​ចិន ក្នុង​មហាសន្និបាត UN

  • 2019-09-25 02:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​រិះគន់​ចិន​នូវ​ចំណុចបីធំៗ គឺ បញ្ហា​ហុងកុង, ជនជាតិអ៊ុយហ្គួរ និង​ពាណិជ្ជកម្ម នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩។

លោក ត្រាំ បាន​លើកឡើង​ថា ពិភពលោក​រំពឹង​ថា រដ្ឋាភិបាល​ចិន នឹង​គោរព​តាមសន្ធិសញ្ញា ហើយការ​ពារ​សេរីភាព ប្រព័ន្ធច្បាប់ និង​ប្រជាធិបតេយ្យ​នៅហុងកុង។

ចំពោះជនជាតិអ៊ុយហ្គួរ បើទោះ​ជា​លោកប្រធានាធិបតី​អាមេរិក មិន​បាន​និយាយចំៗពី​ជនជាតិ​ដែលនៅក្នុង​ស៊ីនជាំង​នេះ​ក៏ដោយ ប៉ុន្តែ​លោក​បាន​បង្ហាញ​វាចេញមក​តាមរយៈ​ការ​អំពាវនាវឱ្យចិន​បញ្ចប់​ការធ្វើទុក្ខ​បុកម្នេញ​សាសនា។

ចំណែក​ឯ​បញ្ហា​ពាណិជ្ជកម្ម​វិញ លោក ដូណាល់ ត្រាំ បញ្ជាក់​លោក​នឹង​មិនទទួល​យក​កិច្ចព្រមព្រៀង​ដ៏អាក្រក់មួយទេ នៅក្នុងកិច្ចចរចា​ជាមួយចិន ខណៈប្រទេស​ទាំង២ កំពុងមាន​សង្គ្រាមពាណិជ្ជកម្ម។ លោកបាន​ចោទ​ចិនថា បាន​កេងចំណេញ​ពាណិជ្ជកម្មយ៉ាងអយុត្តិធម៌​មកលើ​អាមេរិក ពោលគឺ​បាន​ប៉ះពាល​ដល់​ជនជាតិ​អាមេរិក អស់រយៈពេលជាច្រើន​សវត្សរ៍មកហើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;