អាជ្ញាធររាជធានី​ភ្នំពេញ ជូន​ដំណឹងពី​រឿង​សំរាម​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

  • 2019-09-25 04:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ថា ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០១៩ បុគ្គលិក កម្មករ​មួយ​ចំនួន របស់​ក្រុមហ៊ុនស៊ីនទ្រី ត្រូវបាន​ឈប់សម្រាក​ពីការងារ និងខ្លះ​ទៅស្រុកកំណើត ដែល​ធ្វើឱ្យ​ការ​ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ ក្នុង​រាជធានី​ភ្នំពេញ មាន​ភាព​រអាក់រអួល​មិនបាន​ពេញលេញ។

ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ កុំ​បញ្ចេញ​សំរាម​មកដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ដោយ​ស្នើឱ្យ​រក្សា​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុងទីតាំង​រៀងៗខ្លួន​ជាបណ្តោះអាសន្ន​សិន៕

អត្ថបទ៖ សំភី

;