ស្ថានភាព​អាកាសធាតុកម្ពុជា ពីថ្ងៃទី២៩កញ្ញា ដល់ ៥តុលា

  • 2019-09-29 02:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា កម្ពុជា​បាន​នឹង​បន្ត​ស្ថិតក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធទាប​នៅឡើយ និង​ឥទ្ធិពល​ខ្យល់​ពី​សមុទ្រ​ចិនខាងត្បូង។ ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ៖

១. តំបន់​វាល​ទំនាប​នៅបន្ត​មាន​ភ្លៀងធ្លាក់​រាយប៉ាយ​ក្នុងកម្រិត​ពីមធ្យម​ទៅបង្គួរ។ ទន្ទឹម​នោះ រាជធានី-ខេត្ត​មួយចំនួន​មាន៖ កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង​ ស្វាយរៀង និង​រាជធានីភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុងកម្រិត​ពីបង្គួរ​ទៅច្រើន។

២. តំបន់​ខ្ពង់រាប​នឹង​អាច​មានភ្លៀង​ពីតិច​ទៅមធ្យម។

៣. តំបន់​មាត់​សមុទ្រ​នឹងអាច​មានភ្លៀង​ពីតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួង​ក៏អំពាវនាវឱ្យបន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;