Arsenal រំកិល​មក​កាន់​លេខ​៤ ក្រោយ​លេង​ស្មើ​គ្នា​ជាមួយ Man Utd យប់​មិញ

  • 2019-10-01 02:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​កាំភ្លើង​ធំ​ Arsenal បាន​ឈាន​ជើង​ឈរ​លេខ​៤​ក្នុង​​តារាង​ពិន្ទុ Premier League ក្រោយ​លេង​ស្មើ​គ្នា ១-១ សប្ដាហ៍​ទី​៧ ជាមួយ Manchester United កាល​ពី​យប់​មិញ។

ក្នុង​វគ្គ​ទី​មួយ​ក្រុម​ទាំង​ពីរ​បាន​សាង​កំហុស​កកើត​កើត​លឿង​ដល់​ទៅ​៤ ក្នុង​នោះ​ខាង​ Man Utd ៣ និង Arseanal ១។ ក្នុង​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​រក​បាន​គ្រាប់​មុន​​នៅ​ម៉ោង​បន្ថែម​៤៥​នាទី​វគ្គ​ទី​មួយ​ដោយ​កីឡាករ Scott McTominay។

ឈាន​ដល់​វគ្គ​ទី​ពីរ Arsenal ក៏​តាម​ស្មើ​បាន​វិញ សម្រេច​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang។ បញ្ចប់​៩០​នាទី ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​កាំភ្លើង​ធំ​ឡើង​ឈរ​លេខ​៤ ខណៈ Man Utd ស្ថិត​នៅ​លេខ​១០​ឯណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;