មកស្គាល់​​មេដឹកនាំ​សាធារណរដ្ឋប្រជាមានិត​ចិន ចាប់តាំងពី​ថ្ងៃ​កកើត ដល់​បច្ចុប្បន្ន

  • 2019-10-01 03:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី១ ខែតុលានេះ ជា​ខួប​គម្រប់ ៧០ឆ្នាំ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន។ ថ្ងៃនេះ កាលពីឆ្នាំ ១៩៤៩ លោក​ម៉ៅ សេទុង បាន​ប្រកាស​បង្កើត​​​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់​ពី​ដែនដី​ដ៏​ធំ​នៃ​អាស៊ី​បូព៌ា​មួយនេះ បាន​រង​ភាព​ញាំញី​ដោយ​​សង្គ្រាម ​រយៈពេល​ជាង ៤​ទសវត្ស​ ក្រោយ​ពី​​ផ្ដួល​រលំ​របប​រាជានិយម​ ដែល​មាន​វត្តមាន​ជាង ៥០០០ឆ្នាំ​ នៅ​ឆ្នាំ១៩១១។

ខាង​ក្រោម​នេះ ជា​មេដឹកនាំ​​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចាប់​តាំង​ពី​បក្ស​កុម្មុយនិស្ត​ចិន​ កាន់កាប់​ចិន​ដី​គោក​ទាំង​មូល​ក្នុង​ឆ្នាំ១៩៤៩៖

១. លោក ម៉ៅ សេទុង (Mao Zedong)​៖ កាន់​តំណែង​ពី​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​១៩៤៩ រហូត​ដល់​ ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦។

លោក ម៉ៅ សេទុង (រូបភាព៖ AFP)
**២. លោក Hua Guofeng**​៖ កាន់​តំណែង​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦​ រហូត​ដល់​ ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​១៩៧៨។
លោក Hua Guofeng (រូបភាព៖ AFP)

៣. លោក តេង ស៊ាវពីង (Deng Xiaoping)​៖ កាន់​តំណែង​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ រហូត​ដល់​ ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩។

លោក តេង ស៊ាវពីង (រូបភាព៖ Xinhua)

៤. លោក លោក ជាំង ហ្សេមីន (Jiang Zemin)​៖ កាន់​តំណែង​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ រហូត​ដល់​ ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០២។

លោក លោក ជាំង ហ្សេមីន (រូបភាព៖ AFP)

៥. ហ៊ូ ជីនតាវ (Hu Jintao)​៖ កាន់​តំណែង​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០២ រហូត​ដល់​ ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

លោក ហ៊ូ ជីនតាវ (រូបភាព៖ Getty)

៦. ស៊ី ជីនពីង (Xi Jinping)​៖ កាន់​តំណែង​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ រហូត​ដល់​បច្ចុប្បន្ន៕

លោក ស៊ី ជីនពីង (រូបភាព៖ CGTN)

ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី
;