ក្រោយ​​កម្ទេច​ ISIS ប្រទេស​អារ៉ាប់​ពីរ​សម្រេច​បើក​ច្រក​ព្រំ​ដែន​វិញ​

  • 2019-10-01 03:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ​ឆ្នាំ ​២០១៩ អ៊ីរ៉ាក់ និង​ស៊ីរី​បាន​ធ្វើ​ពិធី​បើក​ច្រក​ព្រំ​ដែន​ដ៏​សំខាន់​មួយ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ ដែល​ត្រូវ​បាន​បិទ​អស់​រយៈ​ពេល​៧​ឆ្នាំ​ដោយ​សារ​សង្គ្រាម​ស៊ីវិល​ស៊ីរី និង​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ ISIS​។

ទាហាន​អ៊ីរ៉ាក់​ម្នាក់​ថត​ Selfie ជា​មួយទាហាន​ស៊ីរី​មួយ​ក្រុម​​ ប្រភព៖ AP

ការ​បើក​ច្រក​ឆ្លង​ដែន​នេះ​គឺ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​អារ៉ាប់​ទាំង​ពីរនេះ​ និង​ជួយ​ក្នុង​ការ​សាងសង់​ឡើង​វិញ​ក្រោយ​ពី​សង្គ្រាម​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​។ តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​ឃើញ​ការ​បើក​ច្រក​នេះ​គឺ​ជួយ​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​​ ដោយ​ផ្ដល់​សមត្ថភាព​ដល់​ក្រុម​ជីវពល​ដែល​មាន​ការ​គាំទ្រ​ពី​អ៊ីរ៉ង់​អាច​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​។ គេក៏​គិត​ថា​ការ​បើក​ច្រក​នេះ​ ផ្ដល់​ផ្លូវ​គោក​ភ្ជាប់​អ៊ីរ៉ង់​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ​ តាម​រយៈ​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី និង លីបង់​។ តំបន់​នេះ​ក៏​ជា​ប្រឈម​មុខ​គ្នា​​រវាង​កង​កម្លាំង​ជនជាតិ​ Kurd ដែល​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ នឹង​កង​ទ័ព​ប្រទេស​ស៊ីរី​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​។

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ស៊ីរី​ លោក​ឧត្ដមសេនីយ៍​ទោ​ Mohammed Khaled Rahmoun ប្រភព៖​ Reuters

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ស៊ីរី​ លោក​ឧត្ដមសេនីយ៍​ទោ​ Mohammed Khaled Rahmoun បាន​ឆ្លង​ទៅ​ខាង​អ៊ីរ៉ាក់​អម​ដោយ​ដោយ​ទាហាន​មួយ​ចំនួន​។​ ក្នុង​ពិធី​បើក​នេះ​ លោក​ បាន​ថ្លែង​ថា​៖ «ការ​បើក​ច្រក​ព្រំ​ដែន​នេះ​គឺ​ជា​លទ្ធផល​នៃ​ជ័យជំនះ​លើ​ក្រុម​ភេរវកម្ម​សម្រេច​បាន​ដោយ​ប្រជាជន​របស់​យើង​នៅ​អ៊ីរ៉ាក់​ និង​ស៊ីរី»។

ទាហាន​ស៊ីរី​មួយ​ក្រុម​ថត​ Selfie ជាមួយ​រថយន្ត​ល្បាត​អ៊ីរ៉ាក់ ប្រភព​៖​ AP

ច្រក​ឆ្លង​ដែន​នេះ​ភ្ជាប់​ក្រុង​ Qaim ប្រទេស​អ៊ីរ៉ាក់​ និង​ក្រុង​ Boukamal ប្រទេស​ស៊ីរី​ ដែល​រហូត​ដល់​ឆ្នាំ​២០១៧​ ក្រុង​ទាំង​ពីរ​នេះ​គឺ​គ្រប់​គ្រង​ដោយ​ក្រុម​ភេរវកម្ម​ ISIS​។ ក្រោយ​ពី​ឆ្នាំ​២០១៧​ ក្រុង​ទាំង​ពីរ​នេះ​ត្រូវ​បាន​រំដោះ​ដោយ​កង​កម្លាំង​មក​ពី​ប្រទេស​ទាំង​ពីរ ហើយ​ស៊ីរី​បាន​ប្រកាស​ថា​កង​កម្លាំង​របស់​ពួក​គេ​បាន​កម្ចាត់​នៅ​ក្នុង​ប្រទេស​អស់​ហើយ​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;