សម្តេច ហ៊ុន សែន នឹង​ទៅ​​វៀតណាម​ ដើម្បីចុះហត្ថលេខាពាក់ព័ន្ធនឹងព្រំដែន

  • 2019-10-01 06:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹក​នាំគណៈ​ប្រតិភូ​អញ្ជើញ ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម នៅថ្ងៃទី០៤ តុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម នឹង​ធ្វើ​ជា​អធិបតីភាព​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំ​ដែន និង​បង្គោល​ខណ្ឌសីមា។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការព្រំដែន និង​ជា​ប្រធានគណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ព្រំដែន បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅ​​​ព្រឹកថ្ងៃទី ១ តុលា ឆ្នាំ២០១៩​ថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នឹង​មាន​កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា-វៀត​ណាម ស្តីពីលទ្ធផលការងារព្រំដែន (ធ្វើតាំងពីឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃ) និង​ចុះ​ហត្ថលេខា​លើឯកសារផ្លូវច្បាប់ចំនួនពីរ ដែល​មាន​សារៈ​សំខាន់​ជាប្រវត្តិសាស្ត្រគឺ៖

ទី១. ឯក​សារ​ស្តី​ពី​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និងសន្ធិសញ្ញា ២០០៥ ដែល​នឹង​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងវៀតណាម។

ទី២. ចុះ​ហត្ថលេខា​លើ​ឯកសារ​ទទួល​យក​ពិធី​សារ​ដើម្បី​ទទួល​យក​ខ្សែព្រំដែនបរិយាយ ទុក​ជា​ឯក​សារ​ផ្លូវច្បាប់។

លោកទេសរដ្ឋមន្ត្រី​ ក៏​បានបញ្ជាក់ថា «ផែនទីធ្វើក្រោយនឹងជាផែនទីថ្មី ផែន​ទី​ខ្នាត​ធំ ខ្នាត​លើ​មួយ​ម្ភៃ​ប្រាំពាន់ ប្រើបច្ចេកវិទ្យាថ្មី មានន័យថា ធ្វើផែនទីតាមរូបភាពអាកាស រួច​ហើយ​បាន​យើង​ទៅធ្វើផែនទីដ្ឋានលេខា រួចហើយបានយើងទៅធ្វើផែនទីធ្វើដែន បោះ​បង្គោល​រួច​ហើយ យើង​បញ្ចូល​លេខ​បង្គោល​នៅ​លើផែនទី លេខបង្គោលនិមួយៗ វា​មាន​និយាម​ការ​លើ​បង្គោល​និមួយៗ»៕

អត្ថបទ៖ កុសល

;