កីឡាករ​ឈុត B របស់ Barcelona ប្រើ​ក្បាច់​ពិសេស ស៊ុត​បញ្ចូលទី ល្អ​ដូច Messi (វីដេអូ)

  • 2019-10-01 08:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​វ័យ ២០ឆ្នាំ Alex Collado របស់​ក្រុម Barcelona B បាន​ញាក់​ដាច់​ខ្សែការពារ រួច​ប្រើ​កែង​ជើង​ ស៊ុត​បញ្ចូលទី​យ៉ាងល្អ មិន​ចាញ់​រៀមច្បង Lionel Messi នៅ​ក្នុង​ជំនួបលីគ​លំដាប់ទី២ អេស្ប៉ាញ ​រវាងក្រុម Barcelona B និង Atletico Levante កាលពីចុងសប្ដាហ៍​កន្លងទៅ។

Collado អបអរ​ក្រោយស៊ុត​បញ្ចូលទី (រូបភាព៖ Barcelona B)
នៅ​នាទី ៨៩ ពោល​គឺពេល Barca កំពុង​នាំមុខ ១-០ ស្រាប់​ទៅហើយ​នោះ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ បានទទួល​បាល់​ពី​មិត្ត​រួម​ក្រុម នៅ​ស្លាប​ស្ដាំ កៀក​ខ្សែការពារ​ពីរបីនាក់។ បន្ទាប់មក Collado បាន​អូស​បាល់​ចូល​តំបន់​គ្រោះថ្នាក់ ដោយ​ស៊ីប្រឡោះជើង​ខ្សែការពារ​ទី១ រួចបន្ត​​ញាក់​ដាច់​ចង្កេះខ្សែការពារមួយរូបទៀត មុន​ស៊ីប្រឡោះជើង​ខ្សែការពារ​ទី១​ ម្ដងទៀត។ ពេល​ចូល​ដល់​មុខ​ទី បាន​ប្រើ​កែង​ជើង​ ទាត់​បាល់​បញ្ចូលទី​បាន​សម្រេច។

ការស៊ុតបញ្ចូលទីនេះ បានទទួល​ការចាប់អារម្មណ៍យ៉ាងខ្លាំង​នៅ​លើ​ផេករបស់ក្រុម Barcelona B ទាំង​លើ​ Facebook និង Twitter។

ចង់ដឹង​យុវជន​ដែលចេញ​ពីថ្នាល Barcelona មាន​បច្ចេកទេស​ល្អប៉ុណ្ណា សូមទស្សនា​វីដេអូខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;