Son ស៊ុតឱ្យ Spurs នាំមុខ១គ្រាប់មុន តែត្រូវ Bayern ដាក់វិញ ៧គ្រាប់ (មានវីដេអូ)

  • 2019-10-02 01:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Tottenham Hotspur បាន​ចាញ់​ក្រុមភ្ញៀវ Bayern Munich ទក់សាច់​ក្នុងលទ្ធផល ២-៧ នៅវគ្គចែកពូលB ជុំទី២ នៃពាន UEFA Champions League កាលពី​យប់មិញ។

Spurs បាន​រកគ្រាប់​បាល់មុន​នៅនាទី១២ ដោយថ្វីជើង Heung-Min Son ប៉ុន្តែ​នៅ​នាទី​បន្តបន្ទាប់ ត្រូវ Bayern វាយបក​បានគ្រាប់បាល់វិញ​ជាបន្ត​បន្ទាប់ ក្នុងនោះ Serge Gnabry រកបាន ៤គ្រាប់តែឯង។ Harry Kane ក៏ស៊ុតបាល់ប៉េណាល់ទីឱ្យ Spurs បាន​១គ្រាប់ផងដែរ នៅនាទី៦១។

ចំណែក​មួយគូទៀត ក្នុងពូលនេះ គឺ Red Star Belgrade បាន​យកឈ្នះ Olympiakos ក្នុងលទ្ធផល ៣-១។ ជាបណ្តោះអាសន្ន Bayern ឈរលេខ១ មាន​៦ពិន្ទុ, Belgrade លេខ២ មាន៣ពិន្ទុ, Olympiakos លេខ៣ និង​ Spurs លេខ៤ មាន​១ពិន្ទុដូចគ្នា៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;