Ronaldo បាន​កំណត់ត្រា​ថ្មីមួយទៀត ក្រោយស៊ុត​ចូល​នៅ UCL យប់មិញ

  • 2019-10-02 02:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បញ្ចូលទី ១គ្រាប់ រួមចំណែក​ជួយ​ឲ្យ​ក្រុម​ Juventus ឈ្នះ Bayer Leverkusen ៣-០ ក្នុង​ពូល D នៃ UEFA Champions League កាលពីយប់មិញ។

១គ្រាប់​នេះ ធ្វើ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់ វ័យ ៣៤ឆ្នាំ ស៊ុត​បញ្ចូលទីក្រុមចំនួន ៣៣ផ្សេងគ្នានៅ UCL តាម​ស្មើ​កំណត់ត្រា​របស់​ Raul។

សូមបញ្ជាក់ថា ក្រៅពី Ronaldo និង Raul នៅ​មាន​កីឡាករ​១រូបទៀត ដែល​ស៊ុត​បញ្ចូលទី បានច្រើនក្រុម​នៅ UCL គឺ Lionel Messi។ កីឡាករ​អាហ្សង់ទីន​ របស់ Barcelona រូបនេះ ស៊ុតបញ្ចូលទីបាន ៣២ក្រុម ហើយ​នឹងអាច​​កើន​ដល់ ៣៣ក្រុមដូច Ronaldo ដែរ ប្រសិន​បើ​អាច​ស៊ុត​ចូល​ Inter Milan នា​រាត្រីនេះបាន ដោយសារ​កន្លងមក Messi មិនធ្លាប់ស៊ុត​ចូល Inter នោះទេ។

ទស្សនា​វីដេអូហាយឡាយ​នៃការប្រកួត​ ខាងក្រោមនេះ៖

ចុចអាន៖ Son ស៊ុតឱ្យ Spurs នាំមុខ១គ្រាប់មុន តែត្រូវ Bayern ដាក់វិញ ៧គ្រាប់

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;