ធ្លាប់ឆ្ងល់អត់ ពេលពិនិត្យសំពាធកង់រថយន្ត ចេញសញ្ញាពណ៌លឿង?
- 2019-10-02 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់អត់ ពេលពិនិត្យសំពាធកង់រថយន្ត ចេញសញ្ញាពណ៌លឿង?
ចន្លោះមិនឃើញ
រាជបុត្រ Prince George បានចុះចតនៅឯទីក្រុង Warsaw ប្រទេសប៉ូឡូញ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រាជវង្ស យាងទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ ជាមួយព្រះមាតា Kate Middleton និងព្រះបិតា Prince William។
រាជបុត្រ George ដែលគង់ក្បែរ និងតោងព្រះអង្គម្ចាស់ William ស្អិតមិនលែង បានយាងចុះពីលើជណ្ដើរយន្តហោះ នៅឯព្រលានយន្តហោះ Warsaw Chopin Airport ដោយពាក់អាវដៃវែង ឆ្នូតពណ៌ក្រហមលាយខៀវ ជាមួយខោជើងខ្លីពណ៌ខៀវយ៉ាងស្រស់ស្អាត។ ឈុតសំលៀកបំពាក់របស់ទ្រង់ ធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកមានកូនប្រុសតូចៗ ចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ទាប់ពីរូបថតរបស់រាជបុត្រ ព្រះជន្ម ៤ វស្សាអង្គនេះ ត្រូវបានបង្ហោះរួចមក អាវម៉ាក Tizza ដែលទ្រង់ពាក់ ត្រូវបានលក់ដាច់អស់ពីស្តុកតែម្ដង។ អាវ ដែលផលិតចេញពីកប្បាស ១០០ ភាគរយនោះ ត្រូវបានគេហទំព័រក្រុមហ៊ុន Tizza បញ្ជាក់ថាលក់អស់ពីស្តុក ត្រឹមរយៈពេល ១ ថ្ងៃប៉ុណ្ណោះ។
បើយោងតាមគេហទំព័រ Tizza បានបង្ហាញឲ្យដឹងថា អាវដៃវែងឆ្នូត ២ ពណ៌ ក្រហមលាយខៀវ ដែលរាជបុត្រ George ពាក់ មានតម្លៃត្រឹមតែ ៣១,៥៨ ផោន ឬប្រហែល ៤០ ដុល្លារអាមេរិកប៉ុណ្ណោះ៕