Breaking News! មន្រ្តី​ព្រហ្មទណ្ឌ​ខេត្តរតនគិរី​ម្នាក់ ត្រូវខ្មាន់​កាំភ្លើង​បាញ់​សម្លាប់

  • 2019-10-03 03:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ផន​ ទុំ​ អនុប្រធានព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរីម្នាក់​ ត្រូវខ្មាន់កាំភ្លើង៣ទៅ៤នាក់​ បើករថយន្ត​មកបាញ់​ (អាវុធខ្លី) ក្នុងហាង​កាហ្វេ​មួយកន្លែងនៅសង្កាត់​បឹងកន្សែង ​ក្រុង​បានលុង​ នាម៉ោង៩:២៥នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ។

ជនរងគ្រោះឈ្មោះ មាន​អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រងការបាញ់​ប្រហារនេះ ក្នុងពេលអង្គុយផឹកកាហ្វេ។

ជនសង្ស័យដែលបានបាញ់ទៅលើអនុប្រធានព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរីសមត្ថកិច្ចបានចាប់ខ្លួនបានហើយ។ ជនល្មើសបានជិះរថយន្តម៉ាកណាបាផ្លាកលេខភ្នំពេញ 2N-5011។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះរួចជនល្មើសបានជិះឡានយកទៅប្លុងចោលនៅជិតបឹងយក្សឡោមរួចរត់គេចខ្លួន៕

អត្ថបទ៖ សោភា

;