រកឃើញមាស ១៣,៥ តោន នៅផ្ទះមន្ត្រីចិន សង្ស័យជាសំណូកអំពើពុករលួយ

  • 2019-10-03 10:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ដ៏​មាន​អំណាច​ម្នាក់​នៅ​ចិន ត្រូវ​បាន​សង្ស័យ​ថា​បាន​ទទួល​មាស ១៣,៥ តោន និង​ទឹក​ប្រាក់​ប្រមាណ ៣៧ ពាន់​លាន​ដុល្លារ ជា​ថ្លៃ​សំណូក​អំពើ​ពុក​រលួយ។

ដុំ​មាស​រាប់​ពាន់​ដុំ​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្ទះ​​របស់​លោក Zhang Qi មន្ត្រី​ជាន់​ខ្ពស់​នៅ​ខេត្ត​ Hainan ប្រទេស​ចិន​ អំឡុង​ការ​ចុះ​ឆែក​ឆេរ​ពី​សំណាក់​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ដើម​ខែ។ ដុំ​មាស​ទាំង​នេះ​ប៉ាន់​ស្មាន​ថា​អាច​មាន​តម្លៃ​រហូត​ដល់ ៦៤០ លាន​ដុល្លារ។

ក្រៅ​ពី​មាស​ គេ​ក៏​បាន​រក​ឃើញ​ទឹក​ប្រាក់ ២៦៨ ពាន់​លាន​យ័ន (ប្រមាណ ៣៧ ពាន់​លាន​ដុល្លារ) នៅ​ក្នុង​គណនី​របស់​មន្ត្រី​ជាន់​ខ្ពស់​នេះ​ផង​ដែរ។ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​នេះ​ជា​ការ​ពិត នោះ​លោក Zhang អាច​មាន​ជាង​លោក Jack Ma ដែល​ជា​បុរស​មាន​ជាង​គេ​នៅ​ចិន​ទៅ​ទៀត។ តួ​លេខ​របស់ Forbes បង្ហាញ​ថា​លោក Jack Ma មាន​ទ្រព្យ​សម្បត្តិ​ ៣៧ ពាន់​លាន​ដុល្លារ។

លោក Zhang

វីដេអូ​ដែល​បាន​បង្ហោះ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម Twitter បង្ហាញ​អំពី​បុរស​ម្នាក់​រាប់​ដុំ​មាស​ដ៏​ច្រើន​សន្ធឹក​នៅ​ក្នុង​បន្ទប់ ជឿជាក់​ថា​គឺ​នៅ​ក្នុង​ផ្ទះ​ដ៏​ស្កឹមស្កៃ​របស់​លោក Zhang។ ពណ៌​និង​វីដេអូ​ទាក់ទង​នឹង​រឿង​នេះ ត្រូវ​បាន​បិទ​បាំង​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ចិន។

គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ​លោក Zhang កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​របស់​សមត្ថកិច្ច៕​​​​​​​​

ចុចអាន ៖ វីដេអូ៖ ទស្សនា​មីស៊ីល យន្តហោះ រថក្រោះ ដែល​ចិន​ដាក់ឱ្យ​ពិភពលោក​មើល នៅ​ថ្ងៃ​ខួប​កំណើត

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;