រោងចក្រ​បង្ហូរ​ទឹក​កខ្វក់​ជំនួយ​របស់​ជប៉ុន នឹង​ត្រូវ​សាង​សង់​នៅ​បឹង​ជើង​ឯក

  • 2019-10-04 03:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុនបានផ្ដល់លុយប្រមាណ​ជា ២,៧៧ ពាន់​លាន​យ៉េន (ជាង ២៥លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោង «អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានីភ្នំពេញ»។ រោងចក្រ​បង្ហូរ​ទឹកក​ខ្វក់​ដែល​ជា​ជំនួយ​ឥតសំណងរបស់ជប៉ុននេះ នឹង​ត្រូវ​សាង​សង់​នៅ​បឹង​ជើង​ឯក។

ការ​ផ្ដល់​នេះ​ធ្វើ​ឡើង​ដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ចុះ​ហត្ថលេខា​​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​។ ពិធី​​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើយ​ នៅ​ថ្ងៃទី ៣ តុលា ឆ្នាំ ២០១៩ នៅ​ទីស្ដី​ការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។

សូមបញ្ជាក់ថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុន​នឹង​សាង​សង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុន​នឹងបង្ហូរចូល ទៅក្នុងបឹងជើងឯងភាគខាងត្បូង រាជធានីភ្នំពេញ។ ជំនួយ​របស់​ជប៉ុន​នេះ​នឹង​រួម​ចំណែក​ដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;