អបអរសាទរ! មគ្គុទ្ទេសក៍ទេសចរខ្មែរ​ម្នាក់ឈ្នះពានរង្វាន់ពិភពលោកល្អបំផុត

  • 2019-10-04 06:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក Wanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០ មគ្គុទេ្ទសទេសចរ ដែលបាន​ចូលរួមប្រកួតប្រជែងមកពីជុំវិញ ពិភពលោក។ នេះ​បើ​តាម​ការ​បង្ហោះរបស់ផេកក្រសួងទេចរណ៍ នៅ​មុន​នេះ​បន្តិច។

រូបភាព៖ ក្រសួងទេសចរណ៍
ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើស​ដោយ​ភ្ញៀវ​ទេសចរ​ដែលធ្វើដំណើរក្នុងអំឡុងពេល ២-៣ខែជាមួយគាត់។ លោក​ មាស​ ចន្ថា ដែលភ្ញៀវទេសចរ​បាន​ហៅ​គាត់ថា​ លោក​ ជេក (Jack) ជាមគ្គុទេសចរណ៏នៅខេត្តសៀមរាប ដែល​ទទួល​បាន​ពាន​រង្វាន់​មាស​នេះ ដោយ​លោកត្រូវបានវាយតម្លៃថាមានភាពរួសរាយរាក់ទាក់ មិនមានភាពនឿយហត់ និង​មិន​មាន​ភាព​ល្អក់កករជាមួយភ្ញៀវម្តងណាឡើយ។

ក្រសួងទេសចរណ៍ក៏​បាន​ចូលរួមអបអរសាទរ និងកោតស្ងប់ស្ងែងចំពោះ ជោគជ័យ​នេះ​បង្ហាញ​ពី​មោទនភាព​ដល់ប្រជាជនកម្ពុជា ក៏ដូចជាមគ្គុទេសចរណ៏ ជា​កត្តា​ជម្រុញដ៍​មាន​ប្រសិទ្​ធភាព​បំផុត​ក្នុងការទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាមកកម្ពុជា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;