Liverpool បង្កើនពិន្ទុនាំមុខកាន់តែឆ្ងាយក្រោយ Man City ចាញ់ក្នុងដីខ្លួនឯងយប់មិញ

  • 2019-10-07 01:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City បាន​ប្រកួត​ចាញ់ក្រុមភ្ញៀវ Wolves ដោយ​លទ្ធផល ០-២ នៅ Premier League សប្តាហ៍ទី៨ កាលពីយប់មិញនេះ ខណៈ Liverpool បាន​បន្តជ័យជម្នះលើ Leicester City ២-១ កាលពីយប់ថ្ងៃសៅរ៍។

លទ្ធផលនេះបានធ្វើឱ្យ Liverpool មាន​ពិន្ទុ​នាំមុខគេ​ក្នុងតារាង​កាន់តែឆ្ងាយ ដោយមាន ២៤​ពិន្ទុ ពោលគឺ​លើស Manchester City ដែលស្ថិតនៅលេខ២ ចំនួន​៨ពិន្ទុ។ ចំណែក Arsenal ដែលបាន​យកឈ្នះ AFC Bournemouth ១-០ យប់មិញ បាន​ឡើងមកចំណាត់ថ្នាក់លេខ៣ មាន ១៥ពិន្ទុ។

Chelsea លេខ៥ មាន១៤ពិន្ទុ ក្រោយ​បាន​បំបាក់ Southampton ៤-១។ ដោយឡែក Manchester United បាន​ប្រកួត​ចាញ់ Newcastle United ក្នុងលទ្ធផល ០-១។ Man Utd កំពុងឈរនៅលេខ១២ មាន ៩ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;