ចំនួន​ថវិកា​ដែលសម្តេច ហ៊ុន សែន ផ្តល់​ចូលរួមបុណ្យសពឪពុករបស់​សិស្សនិទ្ទេស A ម្នាក់

  • 2019-10-07 06:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន បាន​ផ្តល់ថវិកា ៥លានរៀល សម្រាប់ចូលរួមបុណ្យសព​ឪពុករបស់​សិស្សស្រី​និទ្ទេស A ឈ្មោះ តែ ហេងលី អាយុ១៧ឆ្នាំ។ ការ​ប្រកាស​ផ្តល់​នេះ ធ្វើឡើង​នៅក្នុង​ពិធីសំណេះ​សំណាល​ជាមួយសិស្សនិទ្ទេស A នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

សូម​ជម្រាប​ថា ចំពោះរង្វាន់​លើកទឹកចិត្ត​ដល់សិស្ស​បាននិទ្ទេស (A) ទាំង ៤៤៣​នាក់ គឺក្នុង​ម្នាក់ៗ​ទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់មួយគ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន១ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;