ជម្រុះ World Cup រវាង ឥណ្ឌូណេស៊ី និង​វៀតណាម ត្រូវបង្ខំប្តូរទីតាំងប្រកួត

  • 2019-10-08 02:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌូណេស៊ី​បាន​ប្រកាស​​ផ្លាស់ប្តូរ​ទីតាំងប្រកួតជម្រុះ World Cup ជាមួយវៀតណាម ពីរដ្ឋធានីហ្សាកាតា ទៅកាន់​កោះបាលីវិញ ដោយ​សារតែរដ្ឋធានី​នេះ កំពុងញាំញី​ដោយ​ការធ្វើបាតុកម្ម​របស់​និស្សិត។

ការប្រកួតរវាងឥណ្ឌូណេស៊ី និងវៀតណាម នាពេលកន្លងមក

សូមជម្រាប​ថា ឥណ្ឌូណេស៊ី នឹង​ទទួល​ភ្ញៀវ​វៀតណាម ក្នុងវគ្គជម្រុះ World Cup 2022 ពូលG នាថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៩ខាងមុខនេះ នៅកីឡដ្ឋាន Kapten I Wayan Dipta កោះបាលី។ កាលពីដំបូង កីឡដ្ឋាន​ Gelora Bung Karno ក្នុងក្រុងហ្សាកាតា នឹងត្រូវយកធ្វើកន្លែងប្រកួត។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរ​ដោយសារវានៅជិត​សភា​ឥណ្ឌូណេស៊ី ដែល​ជា​គោលដៅនៃការ​ធ្វើបាតុកម្ម។

ក្នុងពូលនេះ ថៃ កំពុងឈរលេខ១ មាន៤ពិន្ទុ, អារ៉ាប់រួម លេខ២ មាន ៣ពិន្ទុ, ម៉ាឡេស៊ី ៣ មាន ៣ពិន្ទុ វៀតណាម លេខ៤ មាន ១ពិន្ទុ និង​ឥណ្ឌូណេស៊ី លេខ៥ មាន​០ពិន្ទុ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;