ដើម្បី​សុវត្ថិភាព​ភ្ញៀវ ម្ចាស់​ទូក-កាណូត​នៅ​ភ្នំពេញ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ

  • 2019-10-08 06:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់ឲ្យម្ចាស់ការណូតទេសចរណ៍ទាំងអស់ ដែល​ស្ថិត​ក្នុងរាជធានីភ្នំពេញ ត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយ​មាន​ការ​បំពាក់​ឧបករណ៍​ការពារសុវត្ថិភាព រួមមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់​ជួយ​សង្គ្រោះ​អ្នកដំណើរជាដើម។ ការកំណត់នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​គ្រប់​គ្រង​ការ​ណូតទេសចរណ៍កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

លោកអភិបាលបានបញ្ជាក់ ការកំណត់ឲ្យម្ចាស់កាណូត ទេសចរណ៍​មាន​ឧបករណ៍​ការពារ​សុវត្ថិភាព​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នកទេសចរទំាងអស់ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និង​សប្បាយ​រីករាយ​មិន​បារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង។ ក្រៅ​ពី​ការ​កំណត់​ឲ្យ​បំពាក់​ឧបករណ៍​សុវត្ថិភាព​នេះ ម្ចាស់​ជលយាន្តទេសចរណ៍ទំាងនោះត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែល​សាលារាជធានីភ្នំពេញ នឹងរៀបចំជូនស្ថិតបរិវេណច្រាំងទន្លេនៃសួនច្បារខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកបន្តទៀតថា ឥឡូវត្រូវមានសេចក្តីណែនាំមន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវ​លាប​ពណ៌យ៉ាងម៉េចឱ្យដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយ​មាន​ឡាយ​សិន​ត្រឹម​ត្រូវ មិន​ត្រូវចេះតែឱ្យបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើ​ម្បី​ធានា​សុវត្ថិភាពជូនភ្ញៀវ៕​

អត្ថបទ៖ កុសល

អត្ថបទថ្មី
;