រកឃើញម្ចាស់ពានរង្វាន់​ណូបែល​ (Nobel Prize) ​ផ្នែក​ឱសថ​ឬ​សរីរ​វិទ្យា​ សម្រាប់​ឆ្នាំ​ ២០១៩​

  • 2019-10-08 08:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់​ណូបែល​ (Nobel Prize) ​ផ្នែក​ឱសថ​ ឬ​សរីរ​វិទ្យា​ សម្រាប់​ឆ្នាំ​ ២០១៩​ បានទៅលើ​អ្នក​វិទ្យាសាស្ត្រ​បីរូប​ ដែលបានបកស្រាយ​ពីយន្តការ​ដែលកោសិកាដឹង និងបន្ស៉ាំទៅនឹងកម្រិតអុកស៊ីហ្សែន។

ដូចដែល​បានដឹងហើយថា សត្វត្រូវការអុកស៊ីហ្សែន ដើម្បីបម្លែងចំណីអាហារ​ ទៅជាថាមពល ATP ប៉ុន្តែតើកោសិកាបន្ស៉ាំទៅនឹងការផ្លាស់ប្តូរកម្រិតអុកស៊ីហ្សែនយ៉ាងម៉េចមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

អ្នកទាំងបីក្នុងរូបខាងក្រោម បានរកឃើញយន្តការកំណត់ ទៅលើសកម្មភាពសែន​ដែលឆ្លើយតបទៅ និងបម្រែបម្រួលកម្រិតអុកស៊ីហ្សែន។ ការរកឃើញនេះអាចបើកផ្លូវដល់ការរកឃើញវិធីថ្មីៗក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺកង្វះឈាមក្រហម មហារីក និងជម្ងឺផ្សេងៗទៀត។

ម្ចាស់ពាន​អ្នក​វិទ្យាសាស្ត្រ​ទាំងបីរូបឆ្នាំ ២០១៩

គួរបញ្ជាក់ថា កាលពី​ឆ្នាំ​ ២០១៧​ អ្នក​ដែល​បាន​ពានរង្វាន់​ណូបែល​នេះ ​គឺអ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អាមេរិក​បីនាក់​ដែលបានបកស្រាយ​ពីយន្តការ​នាឡិកា​ជីវសាស្ត្រ​ (Biological clock) ចំពោះ​ភាវៈ​រស់ ចំណែកឆ្នាំ ២០១៨ គឺអ្នកវិទ្យាសាស្ត្រជនជាតិជប៉ុន និងអាមេរិកពីរនាក់ បានរកឃើញវិធីព្យាបាល​ជម្ងឺមហារីក។

បកទៅអ្នក​ដែល​បានទទួល​បានរង្វាន់​ណូបែល​បីនាក់​ឆ្នាំ​នេះវិញ (ពីឆ្វេង​ទៅ​ស្ដាំ​)​ អ្នក​ទីមួយ​មក​ពីសាកលវិទ្យាល័យ Harvard​ អ្នក​ទីពីរ​មក​ពីសាកលវិទ្យាល័យ Oxford​ និង​អ្នក​ទីបី​មកពីសាកលវិទ្យាល័យ Johns Hopkins។

ម្ចាស់ពាន​អ្នក​វិទ្យាសាស្ត្រ​ទាំងបីរូបឆ្នាំ ២០១៩

អត្ថបទនិងរូបភាព៖ Y Phoura - អ៊ី ភូរ៉ា http://www.nobelprizemedicine.org

អត្ថបទថ្មី
;