កន្ធាយ​អាស៊ី និងកន្ធាយក្បាលកង្កែប ៥ក្បាល ត្រូវបានលែងចូល​ក្នុងទន្លេមេគង្គ ខេត្ត​ក្រចេះ

  • 2019-10-08 08:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៩ អង្គការ WCS សហការ​ជាមួយ​រដ្ឋបាលជលផល និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលែងកន្ធាយពីរប្រភេទ (រួមមានកន្ធាយអាស៊ី ៤ក្បាល និងកន្ធាយក្បាលកង្កែប ឬល្មិច ១ក្បាល) ចូលក្នុងជម្រកធម្មជាតិនៃទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ។

ពិធីលែង​កន្ធាយនេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ លោក អ៊ុក វិបុល តំណាងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាងACCB ខណ្ឌរដ្ឋបាលជលផល តំណាងអង្គការ WCS និងប្រជាសហគមន៍ការពារសំបុក កន្ធាយក្បាលកង្កែប។

កន្ធាយអាស៊ីទាំងនេះ ត្រូវបានប្រគល់ជូនដោយមជ្ឈមណ្ឌលACCB បន្ទាប់ពីបានទទួលការព្យាបាលនិងថែទាំអស់រយៈពេល ៧ខែនៅក្នុងមណ្ឌល។ ចំណែកឯល្មិច ត្រូវប្រជានេសាទប្រទះឃើញជាប់ផ្លែសន្ទូច និងបានយកមកប្រគល់ជូនមជ្ឈមណ្ឌល ACCB តាមរយៈអង្គការ WCS ដើម្បីសង្គ្រោះ៕

អត្ថបទ និងរូបថត៖ អង្គការ WCS

អត្ថបទពេញនិយម
;