សម្ដេច ស ខេង៖ វិស័យ​អប់រំ​មាន​តម្លៃ​សម្រាប់ អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​រក្សា​សន្តិភាព

  • 2019-10-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និយាយ​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​លទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជា បានចាត់ទុកការអប់រំ គឺ​ជា​វិស័យ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងការរក្សាសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ការ​ថ្លែង​បែប​នេះ នៅក្នុងពិធីជួបសំណេះសំណាល និង​ផ្តល់​អនុសាសន៍​ដល់​សមា​ជិក សមា​ជិកាស​ហភាព​សហព័ន្ធយុវជនកម្ពុជា ចំនួន១៤រូប ដែល​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។

សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រោម​ការដឹក​នាំ​របស់​សម្តេច ហ៊ុន សែន បាន​កំណត់គោលដៅជាអាទិភាពថា «វិស័យអប់រំ» គឺ​ជា​ចក្ខុវិស័យ​ដ៏​សំខាន់​មួយ​តម្រូវ​ឱ្យ​មាន​ការ​យក​ចិត្តទុកដាក់ខ្ពស់ជាប្រចាំ ពីសំណាក់មនុស្សទាំងអស់នៅក្នុងសង្គម ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បី​បណ្តុះបណ្តាល​ឱ្យ​មានមានចំណេះដឹង ចំណេះធ្វើ និង​សីល​ធម៌​ល្អ។

លើស​ពី​នេះ​គឺ​​ដើម្បី​កសាង​សិស្សា​នុសិស្ស ឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដើម្បី​សម្រេច​ទិស​ដៅ​របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការអប់រំសម្រាប់ទាំងអស់គ្នា ទាំង​អស់​គ្នា​សម្រាប់​ការអប់រំ ប្រកបដោយគុណភាពខ្ពស់ សម្រាប់ជាយន្តការ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បី​ធានា​ឱ្យ​បាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាដើម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;