កម្ពុជា ស្នើ​ឱ្យ​ជប៉ុន​បន្ថែម​ជើង​ហោះ​ហើរ​ត្រង់​ពី ទី​ក្រុង​តូក្យូ​មក​កាន់​ខេត្ត​សៀម​រាប

  • 2019-10-11 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ជួយ​ជំរុញ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​បន្ថែម​ទៀត ភ្ជាប់ទីក្រុងសំខាន់ៗរវាងប្រទេសជប៉ុន និងកម្ពុជា ជា​ពិសេស​ពីទី​ក្រុង​តូក្យូ​មក​កាន់​ខេត្ត​សៀម​រាប​ដោយ​កន្លង​មក​នេះ​ភាគី​ទាំង​ពីរ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​អាកាស​យានដ្ឋាន​ឡារីតា នៃ​ទី​ក្រុង​តូក្យូ មកកាន់រាជធានីភ្នំពេញ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង កាល​ថ្ងៃទី០៩ ខែ​តុលា នៅ​ស្ដី​ការ​ក្រសួង​ទេសចរណ៍​។

រូភាព៖ ក្រសួងទេសចរណ៍

ព្រមជាមួយនឹងការស្នើសុំឲ្យឯកអគ្គរាជទូតជប៉ុន ជួយ​សម្រួល​ឲ្យ​មាន​ស្លុត​ចុះ​យន្តហោះ​នៅ​ទីក្រុង​អូសាកា ដែលក្រុមហ៊ុនអាសចរណ៍កម្ពុជាអង្គរអ៊ែរ គឺ​ជា​ក្រុមហ៊ុនអាកាសចរណ៍​ជាតិ​កំពុង​តែ​មាន​ការ​សិក្សា​គម្រោង​ហោះហើរទៅកាន់ទី​ក្រុងអូសាកានេះ។

បន្ថែមលើនេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន​ជួយ​សិក្សារៀបចំខេត្តសៀមរាប ជា​ពិសេស​ក្រុង​សៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះ​ភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏​ដូច​ជា​បទ​ពិសោធន៍​​ក្នុង​ការ​រៀប​ចំ​កិច្ចការ​ទាំងអស់នេះ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូតថ្មីរបស់ជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ក៏​ដូច​ជា​ជំរុញ​ឲ្យអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត ពិសេស​ជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាផងដែរ៕

អត្ថបទ៖ ម៉េងងី

;