តាមដានតម្លៃ Honda Dream ២០២០ ព្រឹកនេះដាក់លក់ប៉ុន្មានតាមហាង?
- 2019-10-11 02:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានតម្លៃ Honda Dream ២០២០ ព្រឹកនេះដាក់លក់ប៉ុន្មានតាមហាង?
ចន្លោះមិនឃើញ
Honda Dream ឬ អាសង់ ស៊េរីឆ្នាំ ២0២០ បានចេញលក់នៅតាមហាងមួយអាទិត្យហើយ ម៉ូតូដែលមានរាងមិនប្រែប្រួល មួយនេះនៅតែត្រូវចិត្តអ្នករស់នៅតាមជនបទ និងមានតម្លៃពុំសូវប្រែប្រួលច្រើនឡើយ។
Honda Dream ដែលធ្លាប់រក្សាប្រជាប្រិយភាពជិត ២០ឆ្នាំមកហើយ ដល់ស៊េរីឆ្នាំ២០២០ ហាក់មានការបញ្ចេញមតិពីអ្នកប្រើប្រាស់ជាច្រើនពីរូបរាង លក្ខណៈបច្ចេកទេសជាដើម។ មិនខុសពីស៊េរីមុនៗ Honda Dream ឬអាសង់នេះ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។
តាមប្រភពពីហាងលក់ម៉ូតូនៅម្ដុំគិរីរម្យ បានឲ្យដឹងថា Honda Dream ឆ្នាំ ២០២០ នេះដាក់លក់ថ្មីមានតម្លៃខ្ទង់ ២ ៦៥០ ដុល្លារ (អាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ)។
Honda បានផ្ដល់ឈ្មោះឲ្យម៉ូដែលឆ្នាំ ២០២០ ថា Honda Dream SYMPHONY OF ELEGANCE ដែលរចនាម៉ូតយ៉ាងពិសេស ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីនចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ ដែលមាន ៣ ពណ៌ ដូចទៅនិងស៊េរីមុនៗដែរ៕
ចុចអាន៖