សហគមន៍​ជាង ២ ៣០០កន្លែង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង ៣

  • 2019-10-11 06:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានឱ្យដឹងថា​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ សហគមន៍​ដែល​ចំណុះ​ក្រោម​ការ​គ្រប់គ្រង របស់ក្រសួងទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​មាន ចំនួន​សរុប​ជាង ២ ៣០០កន្លែង ក្នុង​នោះ​សហគមន៍​ដែលកំពុងមានសកម្មភាព ទេសចរណ៍​មាន​ចំនួន ១២៥កន្លែង។ការ​លើក​ឡើង​នេះ​ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា នៅទីស្ដីការក្រសួងទេសចរណ៍។

រូភាព៖ ​​ក្រសួងទេសចរណ៍
សហគមន៍​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ចំណុះ​​ក្រសួងទេសចរណ៍ មានសហគមន៍ចំនួន ៧៩កន្លែង ក្នុង​ខេត្តចំនួន២០ ដែល​កំពុងប្រតិបត្តិការក្នុងនាមជាសហគមន៍ទេសចរណ៍, ក្រសួងបរិស្ថាន មាន​សហគមន៍​តំបន់​ការពារធម្មជាតិចំនួន ១៦៨កន្លែង (២០សហគមន៍ មាន​បញ្ចូល​សកម្មភាព​ទេសចរណ៍)។ ដោយឡែក ក្រសួង-ស្ថាប័នផ្សេងៗក៏បានកំពុងធ្វើបច្ចុប្បន្នភាពកិច្ចការនេះផងដែរ។

លោក ថោង ខុន រដ្ឋ​មន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ខិត​ខំ​ប្រែ​ក្លាយ​សហគមន៍ បាន​ជំរុញ​លើក​ទឹកចិត្តឱ្យសហគមន៍នានា ខិតខំបញ្ចូលសកម្មភាពទេសចរណ៍ ទៅ​ក្នុងមូលដ្ឋានរបស់ខ្លួន មិន​ថាសហគមន៍នោះស្ថិតនៅក្រោមការគ្រប់គ្រង របស់​ក្រសួង​ទេសចរណ៍ ឬ​ក្រសួង​ណា​មួយ​ឡើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;