សម្តេច ហ៊ុន សែន នឹងទៅកាន់ប្រទេសទាំង៣នេះ ក្នុងរយៈពេល៥ថ្ងៃ
- 2019-10-11 07:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន នឹងទៅកាន់ប្រទេសទាំង៣នេះ ក្នុងរយៈពេល៥ថ្ងៃ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ នៅអឺរ៉ុប ពីថ្ងៃទី១៣ ដល់ ១៧ ខែតុលា ឆ្នាំ២០១៩ រួមមាន៖
១.សាធារណរដ្ឋឆែក ពីថ្ងៃទី ១៣-១៤ តុលា
-សម្តេច ហ៊ុន សែន នឹងចូលជួបសម្តែងការគួរសមជាមួយលោក Jaroslav Kubera ប្រធានព្រឹទ្ធសភាឆែក
-បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេច ហ៊ុន សែន និងលោក អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តី ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបនេះ នាយករដ្ឋមន្រ្តីទាំង២ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
២. ហុងគ្រី ថ្ងៃទី១៥តុលា
-សម្តេច ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» ដែលនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឱ្យបាន។
-សម្តេច ក៏នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក Li Yong អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ។
៣. ប៊ុលហ្គារី ១៥-១៦ តុលា
-សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក បូយកូ បូរីសសុវ នាយករដ្ឋមន្រ្តីប៊ុលហ្គារី ដោយនឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំង២ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន៕
ប្រភព៖ ក្រសួងការបរទេស