Suzuki ចេញ​ម៉ូតូ Viva 125 ស៊េរី ២០២០ រចនា​ថ្មី​សម្រាប់​តែ​ទីផ្សារ​កម្ពុជា

  • 2019-10-11 11:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បាន​បញ្ចេញ​ម៉ូតូ Viva 125cc ស៊េរី​ថ្មី​ឆ្នាំ ២០២០ ដែល​បាន​រំលេច​តែម​ថ្មី​មាន​ពណ៌​ប្រភេទ​ Mat Gold ដែល​មាន​ពណ៌​ដូច Nex, Let's, NEX II និង Smash ផង​ដែរ។

តាម​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន​នាំ​ចូល​អះអាង​ថា Viva ស៊េរីថ្មីនេះមាន​​​លក់​តែនៅ​លើ​ទី​ផ្សារ​កម្ពុជា​ប៉ុណ្ណោះ។ Viva ស៊េរី​ឆ្នាំ ២០២០ នេះ​បាន​​ចេញ​លក់​ជា​ច្រើន​ជំនាន់​មក​ហើយដែល​មាន​កម្លាំង​ ១២៥ សេសេ។

ចំពោះលក្ខណៈ​សម្បត្តិរបស់ Viva 125 ឆ្នាំ ២០២០ មាន៖

  • បំពាក់​ចង្កៀង​មុខ​ធំ និង​មាន​ផ្ទៃ​ពណ៌​ខៀវ​ចំហៀង
  • កុងទ័រ​រចនា​ថ្មី បង្ហាញ​ទិន្នន័យ​ច្បាស់​ល្អ
  • មាន​តែម​ផុស 3D មើល​ឃើញ​ច្បាស់
  • ចំណុះ​ធុងសាំង​ទំហំ ៤.៣ លីត្រ ធំ​ជាង​ម៉ូតូ​ផ្សេង មាន​តែ​៤ លីត្រ​ប៉ុណ្ណោះ
  • មាន​ឃ្លុប​កែប​ធំ​ អាច​ដាក់​សម្ភារៈ​បាន​ច្រើន
  • ប្រភេទ​ហ្រ្វាំង​បូម អំណោយ​ផល​ក្នុង​ការ​បើកបរ​រដូវ​ភ្លៀង ឡើង​ភ្នំ បញ្ឃប់​ម៉ូតូ​បាន​ភ្លាមៗ សុវត្តិភាព​ជាង​ប្រភេទ​ហ្វ្រាំង​ស្បែក
  • បំពាក់​ឧបករណ៍​រក្សា​លំនឹង​របស់​ម៉ាស៊ីន មាន​លំ​ញ័រ​កម្រិត​ទាប មាន​សុវត្ថិភាព​ពេល​បើក​បរ
  • ចង្កៀង​ក្រោយ​ភ្លឺ​ច្បាស់ អាច​ឱ្យ​អ្នក​រក​ម៉ូតូ​ពី​ក្រោយ​បាន​យ៉ាង​ងាយ។

ក្រុមហ៊ុន​​ផ្លូវ​ការ​មិន​​ទាន់​បាន​បង្ហើប​ប្រាប់​ពី​តម្លៃ​ច្បាស់​នេះ​ទេ តែ​បើ​តាម​តម្លៃ​ពេល​ចេញ​លក់​ស៊េរី​មុនៗ កន្លង​មក​នៅ​ទីផ្សារ​តាមហាង​ម៉ូដែល Viva នេះ​មាន​តម្លៃខ្ទង់ ១ ៦០០ ដុល្លារ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

;