Ronaldo កាន់តែកៀក​កំណត់ត្រាខ្សែប្រយុទ្ធអ៊ីរ៉ង់ ក្រោយ​ស៊ុតឆ្កឹះបាល់ចូលយ៉ាងស្អាត​យប់មិញ (មានវីដេអូ)

  • 2019-10-12 01:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមព័រទុយហ្គាល់ បាន​យកឈ្នះ លុចសំបួរ ក្នុងលទ្ធផល ៣-០ នៅវគ្គជម្រុះ EURO 2020 ពូលB កាលពីយប់មិញ។ ក្នុងចំណោម៣គ្រាប់ ក្នុងនោះមាន១គ្រាប់​ជារបស់​ Cristiano Ronaldo ដែល​ជាការស៊ុតឆ្កឹះបាល់ផុតដៃអ្នកចាំទីយ៉ាងស្អាត​នៅនាទី ៦៥។ ចំណែក២គ្រាប់ទៀតធ្វើបានដោយ Bernardo Silva នាទី១៦ និង Goncalo Guedes នាទី៨៩។

គិតមកដល់ពេលនេះ Ronaldo រកបានគ្រាប់បាល់ចំនួន ៩៤គ្រាប់​ឱ្យព័រទុយហ្គាល់ ដោយកំពុងដេញតាមបំបែកកំណត់ត្រារបស់​ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei (ចូលនិវត្តន៍) ដែល​រកបាន ១០៩គ្រាប់។

ជាមួយគ្នានេះដែរ ការបន្ថែម១គ្រាប់ទៀតនេះ បាន​ធ្វើឱ្យ Ronaldo ស្ទើរតែជិតបាន ៧០០គ្រាប់ក្នុងអាជីព​បាល់ទាត់ (ទាំងក្លឹប និងជម្រើសជាតិ) ទៅហើយ ពោលគឺសម្រេចបាន​ចំនួន ៦៩៩គ្រាប់។

សូមជម្រាប​ថា ក្នុងពូលB នេះ អ៊ុយក្រែន កំពុង​ឈរលេខ១ មាន ១៦ពិន្ទុ, ព័រទុយហ្គាល់ លេខ២ មាន ១១ពិន្ទុ, ស៊ែប លេខ៣ មាន៧ពិន្ទុ, លុចសំបួរ លេខ៤ មាន៤ពិន្ទុ និង​លីទុយអានី លេខ៥ មាន១ពិន្ទុ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;