ពលរដ្ឋ​ខ្មែរ​ជាង ១ម៉ឺន ២ពាន់​នាក់​ហើយ​កំពុង​ធ្វើ​កម្មសិក្សា និង​​ធ្វើ​ការ​នៅ​ជប៉ុន

  • 2019-10-14 08:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​លើក​ឡើង​ថា​កម្ម​សិក្សា​ការី​កម្ពុជា​ដែលបានទៅធ្វើ​កម្មសិក្សា​ និង​បម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន​ ២ពាន់នាក់ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​ជំនួប​ជា​មួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មី​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅ​ទីស្ដី​ការ​ក្រសួង។

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្នុង​ជំនួប​នេះ​ដែរ ឯកអគ្គរាជទូតជប៉ុនបានសន្យាថា នឹង​បន្ត​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​លើវិស័យ​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត មិន​ថា​នៅ​ប្រទេស​ជប៉ុន ឬនៅប្រទេសកម្ពុជានោះឡើយ។ លោក​ក៏បានមើលឃើញអំពីសារៈសំខាន់ នៃ​ការ​ប្រកួត​ប្រជែង​លើវិស័យឧស្សាហកម្មរបស់កម្ពុជា ដោយ​ឯកឧត្តមបានប្ដេជ្ញាថានឹងជួយពង្រឹង និង​ពង្រីក​ឧត្តម​ភាព​ប្រកួត​ប្រជែង​លើវិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

គូស​បញ្ជាក់​ដែរ​ថា កម្ពុជា​បាន​បញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន ១១នាក់ ក្រោយ​អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវ​បានចុះហត្ថលេខារួចរាល់ផងដែរ៕

អត្ថបទ៖ ម៉េងងី

;