ONE ផ្ដល់ប្រាក់​រង្វាន់​បន្ថែម ៥ម៉ឺន​ដុល្លារ ដល់​កីឡាករ ២រូប ដែល​លេចធ្លោ​ជាងគេនៅជប៉ុន

  • 2019-10-14 09:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Chatri Sityodtong ស្ថានិក និង​ជា​នាយកប្រតិបត្តិ​ស្ថាប័ន​ ONE Championship បាន​ប្រកាស​ឲ្យដឹង​ថាកីឡាករមីយ៉ាន់ម៉ា Aung La N Sang និង​កីឡា​ការិនី​សិង្ហបុរី Angela Lee បាន​ទទួល​ប្រាក់​រង្វាន់​ ម្នាក់ ៥ម៉ឺន​ដុល្លារ បន្ថែម​លើ​តម្លៃ​ខ្លួន ដែល​បាន​ពីការប្រកួត ក្នុងព្រឹត្តិការណ៍ ONE: CENTURY កាលពីថ្ងៃទី១៣ តុលា នៅ​ប្រទេស​ជប៉ុន។

លោក Chatri Sityodtong ថ្លែងក្នុង​សន្និសីទ​កាសែត មុនព្រឹត្តិការណ៍ (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)
លោក Chatri បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោកថា មានកីឡាករ​ជាច្រើន​ ដែល​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្រកួត​ដ៏​អស្ចារ្យក្នុង​ព្រឹត្តិការណ៍ទី ១០០ របស់ ONE Championship ប៉ុន្តែ Aung La និង Angela Lee លេចធ្លោ​ជាងគេ សក្តិសម​បំផុត​ក្នុង​ការ​ទទួល​បាន​ប្រាក់​បន្ថែម (performance bonus) ៥ម៉ឺន​ដុល្លារ។
Aung La N Sang ក្រោយឈ្នះ Brandon Vera (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)
Angela Lee លើក​បង្ហាញខ្សែក្រវាត់ ក្រោយឈ្នះ Xiong Jing Nan (រូបភាពផ្ដល់សិទ្ធិដោយ ONE Championship)

សូមបញ្ជាក់ថា Aung La N Sang បាន​ការពារ​ខ្សែក្រវាត់ ONE Light Heavyweight World Champion របស់ខ្លួន​បាន​សម្រេច ក្រោយ​​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់ទម្ងន់ធ្ងន់ សញ្ជាតិ​ហ្វីលីពីន Brandon Vera ក្នុងទឹកទី២។ ចំណែក Angela Lee ក៏​បាន​ការពារ​ខ្សែក្រវាត់ ONE Women’s Atomweight World Champion របស់​ខ្លួន​បាន​ផងដែរ បន្ទាប់​ពី​ឃ្លេ​កីឡាការិនី​ចិន Xiong Jing Nan ឲ្យចុះចាញ់​ក្នុង​ទឹកទី៥៕

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

;