មេដឹកនាំ​តំបន់មួយ​នៅអេស្ប៉ាញ​ត្រូវ​កាត់ទោសឲ្យជាប់​គុក​១៣​ឆ្នាំពីបទ​នាំឲ្យមាន​ការបះបោរ

  • 2019-10-14 09:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​តំបន់​កាតាឡូនៀ នៅ​ប្រ​ទេស​អេស្ប៉ាញ​ត្រូវ​តុលាការ​កំពូល​កាត់ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​ពីប្រាំ​បួន​ឆ្នាំទៅ​ដល់​១៣​ឆ្នាំ ដោយ​ចោទ​ថា​បាន​នាំ​ឲ្យមានការ​បះបោរ​ប្រឆាំង​រដ្ឋអំណាច។

(ក្រុម​អ្នកនាំទ្រឯករាជ្យបាន​ប្រមូល​ផ្ដុំ​មុនការ​ប្រ​កាស​សាលដីការនៅទីក្រុង​Barcelona)

កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​នៅ​តំបន់​កាតាឡូនៀ នៅ​ប្រ​ទេស​អេស្ប៉ាញ​មាន​មេ​ដឹកនាំ​គាំទ្រ​ឯក​រាជ្យ​មួយ​ក្រុម​បាន​ធ្វើប្រ​ជា​មតិ​មួយ​ស្ដីពី​ឯករាជ្យ​​ភាព​របស់​តំបន់​នេះ ដែល​ទង្វើនេះ​ត្រូវ​រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ​​ចាត់ទុក​ថា​ខុស​ច្បាប់​។

កាលពី​ថ្ងៃចន្ទកន្លង​ទៅ​នេះតុលាការ​កំពូល​អេស្ប៉ាញ​បាន​កាត់​ទោស​លោកOriol Junqueras ​ ដែល​ជាអនុប្រ​ធាន​តំបន់​កាតាឡូនៀ​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១៣ឆ្នាំពី​បទ​នាំឲ្យ​មាន​ការ​បះបោរ និង​ប្រើ​ប្រាស់​មូលនិធិរដ្ឋ​មិន​ត្រឹម​ត្រូវ។ចំណែក​មេ​ដឹកនាំ​១១​​នាក់​ផ្សេង​ទៀត​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ទាប​បំផុត​ប្រាំ​បួន​​ឆ្នាំ។

ព្រះ​រាជអាជ្ញាកាលពី​ឆ្នាំ២០១៧ បាន​ចោទ​ប្រ​កាន់​អ្នក​ទាំងនេះ​ថា​បាន​ប្រើ​ប្រាស់​មូលនិធិ​រដ្ឋ​មិន​ត្រឹម​ត្រូវ ដើម្បី​​យកទៅធ្វើ​ប្រជា​មតិ។ ព្រះ​រាជអាជ្ញា​លើក​ឡើងថា​មេ​ដឹកនាំ​ទាំងនេះ​បាន​រៀប​ចំផែនការ​យ៉ាង​ល្អ​ដើម្បី​ប្រឆាំងទៅ​នឹង​រដ្ឋធម្មនុញ្ញ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ដោយ​ខុស​ច្បាប់​នៅ​តំបន់កាតាឡូនៀ។

គួរ​បញ្ជាក់ថា​តំបន់​កាតាឡូនៀ ជា​តំបន់​ដែល​មានធនធាន​ច្រើន និងមាន​មនុស្ស​រស់​នៅ​៧,៥លាន​នាក់ មាន​ភាសា ទង់ជាតិ ភ្លេងជាតិ និង​សភា ផ្ទាល់​ខ្លួន​ផង ជា​ពិសេស​តំបន់នេះមានទីក្រុង​Barcelona ​នៅ​ទីនោះផង​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

;