បញ្ហា​ថៃ​ដៀល​ខ្មែរ អំពី​វីដេអូ​ភាគ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក្រសួង​២​នៅ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក

  • 2019-10-15 07:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​២​សប្ដាហ៍​មក​ហើយ ថៃ​បាន​ដៀល​ខ្មែរ​ថា បាន​លួច​យក​ភាពយន្ត​របស់​គេ​យក​មក​ផលិត​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​ករណី​នេះ ក្រសួង​ពាក់​ព័ន្ធ​២​នៅ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ។

ករណី​ខាង​លើ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​វីដេអូ​ភាគ​របស់​ប៉ុស្ដិ៍​លេខ​៥ ​រឿង "ពិស​ស្នេហ៍" ដែល​រឿង​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​រឿង​ដើម​របស់​គេ "ភិសវ៉ាត់"។ ការ​រិះគន់​នោះ គឺ​ថៃ​បាន​ដាក់​រូប​ប្រៀបស្ដី​ពី​ការ​សម្ដែង​ក្នុង​សាច់​រឿង​ក្នុង​ប្លង់​ខ្លះ ធៀប​គ្នា​រវាង​រឿង "ភិសវ៉ាត់" និង​រឿង "ពិស​ស្នេហ៍" ផលិត​ដោយ​ប៉ុស្តិ៍​លេខ ៥។

ជាមួយ​គ្នា គេ​ឃើញ​ជនជាតិ​ថៃ​ជា​ច្រើន​បាន​ចូល​មក​សរសេរ​សារ​តិះដៀល​ថា ខ្មែរ​មិន​ចេះ​បង្កើត​ថ្មី ចេះ​តែ​យក​របស់​គេ​មក​ផលិត​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ដើម​ថែម​ទៀត។ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ ក្រោយ​ផ្ទុះ​ការ​រិះគន់​ពី​ខាង​ថៃ ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ក៏​បាន​រិះគន់​បន្ត ចំពោះ​ទម្លាប់​មិន​ល្អ​ខាង​លើ​ដែល​នាំ​ឲ្យ​បរទេស​ហ៊ាន​មក​ដៀល​ខ្មែរ​ទាំង​មូល។

ប៉ុន្តែ​ខ្លះ​ទៀត បាន​លើក​ឡើង​ថា ត្បិត​ថា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្នាក់​ដឹកនាំ​ស្ថានីយ​ប៉ុស្តិ៍​លេខ៥ គឺ​ជា​ជន​ជាតិ​ថៃ។ ឯ​អ្នក​ដឹកនាំ​រឿង​ភាគ​នៃ​ទូរទស្សន៍​នេះ​ទៀត​សោត ក៏​ជា​ជន​ជាតិ​ថៃ​ដែរ ដែល​កន្លង​មក​បាន​យក​រឿង​ថៃ​មក​ផលិត​ឡើង​វិញ ដោយ​ឲ្យ​តារា​ខ្មែរ​សម្ដែង​មួយ​ចំនួន​រួច​មក​ហើយ ដោយ​អះអាង​ថា បាន​ទិញ​សិទ្ធិ​ផលិត​ពី​ស្រុក​ថៃ​មក​ថត​ឡើង​វិញ។

ដូច្នេះ​ការ​ដែល​ជនជាតិ​ថៃ មក​ដៀល​ខ្មែរ​ទៅ​វិញ​នោះ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។ ចំពោះ​ករណី​នេះ លោក គួច ខេវិន បាន​ធ្វើ​ការ​រិះគន់​ក្រុម​ផលិត​រឿង​ដែល​បង្ក​ឲ្យ​បញ្ហា និង​ស្នើ​ក្រសួង​ពាក់​ព័ន្ធ​គួរ​កុំ​បន្ត​ដេក​លក់​ត​ទៅ​ទៀត។ យ៉ាង​ណា មក​ដល់​នឹង​ថ្ងៃ​នេះ ក្រសួង​២ គឺ​ក្រសួង​វប្បធម៌ និង​ក្រសួង ព័ត៌មាន​នៅ​ឆ្លើយ​ដាក់​គ្នា​នៅ​ឡើយ។

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៅ​លើ​ហ្វេសប៊ុក​របស់​លោក បាន​អះអាង​ថា ការ​ថត​ភាពយន្ត​ភាគ​ទូរទស្សន៍ គឺ​ពុំ​ដែល​សុំ​ការ​អនុញ្ញាត​ថត​ពី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្ប: នោះ​ទេ ហើយ​បើ​ទោះ​បី​ច្បាប់​បាន​តម្រូវ​ថា រាល់​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ត្រូវ​មាន​ទិដ្ឋាការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: ក៏​ក្រសួង​ព័ត៌មាន ដែល​ជា​អ្នក​គ្រប់​គ្រង​ស្ថានីយ​ទូរទស្សន៍ មិន​ខ្វល់​អនុវត្ត​តាម​ដែរ។

ជុំវិញ​បញ្ហា​នេះ​ដែរ ឯកឧត្តម ខៀវ កាញ៉ារីទ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​តប​នៅ​លើ​ហ្វេសប៊ុក​របស់​ឯកឧត្តម​ថា ក្រសួង​ព័ត៌មាន​មើល​ការ​ខុស​ត្រូវ​តែ​លើ​ប្រភេទ​ភាពយន្ត​ឯកសារ​ទេ។ ដោយ​ឡែក​កុន​រឿង(feature) គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​វប្បធម៌។

អំពី​បញ្ហា​កើត​មាន​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់​គ្រង​ភាពយន្ត​នេះ ឯកឧត្តម ស៊ិន ច័ន្ទសាយ៉ា ទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា អ្វី​ៗ​នឹង​អាច​ប្រសើរ​ឡើង ប្រសិន​បើ​ក្រសួង​ទាំង​ពីរ អាច​អង្គុយ​ទល់​មុខ​គ្នា ហើយ​លើក​យក​បញ្ហា​ភាពយន្ត មក​ជជែក​ដោះ​ស្រាយ។ ប៉ុន្តែ​ទិដ្ឋភាព​បែប​នេះ មិន​ដែល​កើត​មាន​ទេ រាប់​ទសវត្សរ៍​មក​ហើយ។

យ៉ាង​ណា ឯកឧត្តម មិន​បាន​បង្ហើប​ឲ្យ​ដឹង​ទេ​ថា មូលហេតុ​អ្វី​ដែល​រាំង​ស្ទះ​ដល់​​ជំនួប​ការងាររវាង​សាមី​ក្រសួង​ទាំង​ពីរ​លើ​ករណី​ការ​គ្រប់​គ្រង​ភាពយន្ត​នោះ​ទេ។ ក្រោយ​ពី​មិន​ទាន់​ដឹង​ថា ស្ថាប័ន​មួយ​ណា រវាង​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន ដែល​មាន​សមត្ថកិច្ច​លើ​រឿង​ដែល​កើត​ឡើង លោក ហ៊ុយ យ៉ាឡេង ចាងហ្វាង​ផលិតកម្ម "កថា ជ័យ" នៅ​ថ្ងៃ​នេះ បាន​កើត​ទុក្ខ​មិន​សុខ​ចិត្ត។

លោក យ៉ាឡេង បាន​ស្នើ​ឲ្យ​មហាជន​ចូល​រួម​ក្នុង​ការ​រក​ឲ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​បរទេស ចម្លង​ស្នាដៃ​បរទេស​គ្នា​ឯង ហើយ​មក​​ដៀល​ខ្មែរ។ ចាងហ្វាង និង​ជា​អ្នក​ដឹកនាំ​រឿង​រូប​នេះ បាន​លើក​ឡើង​ក្នុង​ន័យ​ថា ប្រសិន​បើ​ក្រសួង​ទាំង​ពីរ​ខាង​លើ សុទ្ធ​តែ​មិន​មាន​សមត្ថកិច្ច​នេះ តើ​រឿង​ភាគ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?

“សូម​ជួយ​សៀរ(share)រក​ខុស​ត្រូវ​ដើម្បី​បក​ស្បែក​បញ្ហា​នេះ​អោយ​ចេញ​ផង​បង​ប្អូន ដើម្បី​អោយ​វិស័យ​ភាពយន្ត និង​វប្បធម៌​យើង​រីក​ចម្រើន​កុំ​អោយ​បរទេស​គេ​មើល​ងាយ!”។ លោក ហ៊ុយ យ៉ាឡេង ធ្វើ​ការ​អំពាវនាវ៕

អត្ថបទ៖ ទារិកា

;