អ៊ីរ៉ាក់ ប្រើក្បាលជាអាវុធ លត់ម្ចាស់ផ្ទះកម្ពុជា យ៉ាងចាស់ដៃ

  • 2019-10-15 13:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមជម្រើសជាតិអ៊ីរ៉ាក់ បាន​បំបាក់​ម្ចាស់ផ្ទះ​កម្ពុជា ៤-០ ក្នុងវគ្គជម្រុះ World Cup 2022 ពូលC ដែល​ទើបតែបញ្ចប់អម្បាញ់មិញនេះ។

៤គ្រាប់របស់ក្រុមភ្ញៀវធ្វើបាន​នៅនាទី២២, ៤១, ៥៧ និង​៦២ ដោយក្នុងនោះ ៣គ្រាប់គឺជាបាល់តែតបញ្ចូលទី។ ក្រុមគោព្រៃ ពិសេស កែវ សុខផេង ក៏មានឱកាស​ស៊ុតទៅលើក្រុមអ៊ីរ៉ាក់ម្តងម្កាលដែរ តែធ្វើមិនបានសម្រេច។

ឆ្លងកាត់៤​ប្រកួត​ក្នុងវគ្គ​ចែកពូលនេះ គឺកម្ពុជា មិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ពោលគឺ ស្មើ១ ចាញ់៣។ ចំណែកអ៊ីរ៉ាក់ ទើបតែបាន៣ប្រកួតប៉ុណ្ណោះ គឺស្មើ១ ឈ្នះ២។

ចំណែក១គូទៀតក្នុងពូលនេះ គឺ បារ៉ែន ស្វាគមន៍ អ៊ីរ៉ង់ នៅម៉ោង ១១កន្លះយប់នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;