ប្រធានាធិបតី​ហុងគ្រី អរគុណ​រឿង​២យ៉ាង ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហ៊ុន សែន

  • 2019-10-16 01:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុងគ្រី ដែល​ធ្វើឡើ​ងនៅ​វិមាន​ប្រធានាធិបតី​ Sándor Palace នៅ​រសៀល​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៩​នេះ។

ក្នុង​ជំនួបនេះ លោក Janos ADER បាន​ថ្លែងអំណរគុណរឿង២យ៉ាងគឺ៖

ទី១. លោកបាន​អរគុណចំពោះការ​អញ្ជើញ​ពី​ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដោយ​លោកបញ្ជាក់​ថា នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា នា​ចុងខែតុលា​ខាងមុខ​នេះ។

ទី២. ពាក់​ព័ន្ធ​នឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក​ លោក​ប្រធានាធិបតី​ពិតជា​អរគុណ​ជាអនេក​ចំពោះ​ សម្ដេច​តេជោ ហ៊ុន សែន ដែលបាន​ចែករំលែក​នូវ​បទពិសោធន៍ ដូចជា​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា។ លោក​ឱ្យដឹងថា លោកបានស្ដាប់ដោយ​យកចិត្តទុកដាក់នូវសង្កថារបស់សម្ដេច​ក្នុងកិច្ចប្រជុំ​ដែល​ធ្វើឡើងនៅប្រទេសហុងគ្រីនេះ កាលពីព្រឹកថ្ងៃទី១៥តុលា។

សម្ដេច​តេជោ ​ក៏បាន​គូសបញ្ជាក់​ថា ដោយសារតែ​បញ្ហាទឹកនេះ​គឺជាបញ្ហា​សំខាន់មួយ​របស់ប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹកនេះផងដែរ ជាពិសេសវារីអគ្គិសនីដែលកម្ពុជាមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;