ជម្រុះ World Cup៖ ​រៀតណាម​ និង​ថៃ នៅ​ពូល​មរណៈ​ជាមួយគ្នា តែ​មិន​ទាន់​ចាញ់​សោះ!

  • 2019-10-16 03:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ចំណោម​ពូល​ទាំង ៨ ​មាន​ពូល G ក្រៅ​ពី​ប្រទេស​អារ៉ាប់រួម មាន​ដល់​ទៅ ៤ ក្រុម​ត្រូវ​ប៉ះ​គ្នា​សុទ្ធ​តែ​មក​ពី​អាស៊ាន​ជាមួយ​គ្នា​ទៀត​គឺ (ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី) ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022តំបន់​អាស៊ី(ជុំ​ទី២) ។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម
​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោយ ៣ ប្រកួត​រួច​មក ថៃ ឡើង​ឈរ​លេខ ១ ក្នុង​ពូល​(មាន ៧ ពិន្ទុ) តាម​ពី​ក្រោយ​ដោយ​វៀតណាម (មាន ៧ ពិន្ទុ​ដូច​គ្នា តែ​ចាញ់​គ្រាប់​ស៊ុត​បញ្ចូល​ទី) មាន​កំណត់ត្រា​មិន​ទាន់​ចាញ់​ដូច​គ្នា ដោយ ឈ្នះ ២ ស្មើ ១ ដូច​គ្នា​ទៀត។ ក្រុម​ខ្លាំង​តំបន់​អាស៊ាន​ទាំង ២ នឹង​ត្រូវ​ប៉ះ​គ្នា​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកាឆ្នាំ ២០១៩ ​ជើង​ទី ២ នៅ​ទឹកដី រៀតណាម វិញ​ម្ដង(ជើង​ទី ស្មើ​គ្នា ០-០។
ក្រុមបាល់ទាត់ជម្រើសជាតិថៃ ពេលឈ្នះអារ៉ាប់រួម ២-១

យ៉ាង​ណា​មិញ មុន​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត ថៃ ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ ម៉ាឡេស៊ី ​ថ្ងៃ ១៤/១១/២០១៩ ឯ​រៀត​ណាម​ ត្រូវ​ស្វាគមន៍​ក្រុម​អារ៉ាប់រួម។

ចាំ​អ៊ុត​មើល​តើ​ក្រុម​ទាំង ២ នេះ​នៅ​តែ​មិន​ចាញ់​ទៀត​ឬ​យ៉ាង​ណា? ខណៈ​ដែល​ក្រុម​ដុនដាប​ជាងគេ​ក្នុង​ពូឡ​នេះ​គឺ ឥណ្ឌូនេស៊ី មិន​ឈ្នះ​សោះ ៤ ប្រកួត​(គ្មាន​សូម្បី​មួយ​ពិន្ទុ​ក្នុង​ពូល និង​ធ្លាយ​ឲ្យ​គេ​ស៊ុត​ចូល​ ១១ គ្រាប់​)៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;