កូរ៉េ​ខាងត្បូង ដាក់​អ្នក​បាញ់ស៊ីប ត្រៀម​សម្លាប់​ជ្រូក​ដែលឆ្លងដែន​មកពី​កូរ៉េ​ខាងជើង

  • 2019-10-16 03:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េ​ខាងត្បូង បាន​បញ្ជូន​អ្នក​បាញ់ស៊ីប​ទៅកាន់​ព្រំដែន ត្រៀមបាញ់​សម្លាប់​សត្វជ្រូក​ព្រៃ​ដែលឆ្លងដែន​មកពី​កូរ៉េខាងជើង ដើម្បី​ទប់ស្កាត់​​ការរីករាលដាល​នៃជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក។

ទាហាន​បាញ់ស៊ីប ត្រូវបាន​បញ្ចូន​ទៅព្រំដែន​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៩ ដោយមានការ​គាំទ្រ​ពីព្រាន​ព្រៃ និង​ដ្រូន​ដែល​បំពាក់​ឧបករណ៍​ចាប់រូបភាព និង​ទីតាំង​របស់​សត្វជ្រូក។

វិធានការ​នេះ ធ្វើឡើង​ក្រោយ​ពេលមានករណី​ជ្រូកព្រៃ ៥​ក្បាល បាន​ងាប់​នៅតំបន់​ព្រំដែន​នៃក្រុង Incheon ក្នុងខែ​តុលានេះ ដោយជ្រូកទាំងនោះមានផ្ទុកនូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;