នាយក​រដ្ឋ​មន្រ្តីស្តីទី​ដឹក​នាំ​កិច្ច​ប្រជុំ ផែន​ការ​យុទ្ធសាស្រ្ត​មួយ

  • 2019-10-16 06:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តី​ពីសេចក្តី​ព្រាង​ផែនការយុទ្ធសាស្រ្ត លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ទីស្តីការក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំនេះ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ រដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរង និង​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​រូបផងដែរ។ លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និង​ជា​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ប្រាប់ខ្លីៗថា កិច្ចប្រជុំនេះ សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយ​ផែន​ការ​យុទ្ធសាស្ត្រ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា “សេចក្តី​ព្រាង​ផ្តោត ទៅ​លើ​បញ្ហា​សំខាន់​សម្រាប់​ផែនការយយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺការធានាសន្តិសុខជាតិ ការ​ពារ​អធិបតេយ្យជាតិ បូរណភាពទឹកដី ការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម ការពារ​សមិទ្ធិផលរបស់ជាតិ និងការបម្រើប្រជាពលរដ្ឋដោយភក្តីភាព នេះ​ជា​យុទ្ធសាស្ត្រ​របស់​នគរ​បាលជាតិ”។

នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ធ្វើការ​ជម្រាបជូនសម្តេចក្រឡាហោម ស ខេង ពាក់ព័ន្ធនិងយុទ្ធសាស្ត្រនិមួយៗ អំពីគោលបំណង និង​យុទ្ធសាស្ត្រជារួម និងបានរាយការណ៍សង្ខេបអំពីមូលហេតុ នៃការកសាងយុទ្ធសាស្ត្រ អំពី​ចក្ខុវិស័យ​យុទ្ធសាស្ត្រ បេសកកម្ម និងទិសដៅយុទ្ធសាស្ត្រ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;