ថ្ងៃខួបកំណើតកូនស្រី លោក ដូណាល់ ត្រាំ អត់បានសរសេរបង្ហោះ «Happy Birthday»
- 2019-10-16 06:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃខួបកំណើតកូនស្រី លោក ដូណាល់ ត្រាំ អត់បានសរសេរបង្ហោះ «Happy Birthday»
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ដែលត្រូវជាខួបកំណើតឈានចូលវ័យ២៦ឆ្នាំរបស់អ្នកនាង Tiffany Trump កូនស្រីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donal Trump) គឺលោកមិនបានសរសេរបង្ហោះរីករាយថ្ងៃខួបកំណើត «Happy Birthday» នៅលើបណ្តាញទ្វីតធើរបស់លោកឡើយ ប៉ុន្តែលោកបែរជាសរសេរសម្រាប់កងទ័ពជើងទឹកអាមេរិកទៅវិញ «Happy Birthday @USNavy»។
Tiffan Trump កើតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៣ នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ នាងគឺជាកូនស្រីតែមួយគត់របស់លោក ដូណាល់ ត្រាំ ជាមួយនឹងប្រពន្ធទី២ ឈ្មោះ Marla Maples។ ចំណែកអ្នកស្រី Ivanka Trump គឺជាកូនលោកត្រាំ ជាមួយនឹងប្រពន្ធទីមួយ។
ចំណែកកងទ័ពជើងទឹកអាមេរិកវិញ (US Navy)ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៧៧៥ នៅក្រុង Philadelphia រដ្ឋ Pennsylvania៕
ចុចអាន៖ បណ្តុំរូបភាព៖ កូនស្រីរបស់លោក ដូណាល់ ត្រាំ ដែលទើបតែចូលដល់វ័យ ២៦ឆ្នាំ