NASA បង្ហាញ​សម្លៀកបំពាក់​សម្រាប់​អ្នក​អវកាស​ដើរ​លើ​ភព​ព្រះចន្ទ

  • 2019-10-16 07:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ NASA ទើបតែ​ដាក់​បង្ហាញ​សម្លៀក​បំពាក់​អវកាស​សម្រាប់​មនុស្ស​ដើរលើភព​ព្រះចន្ទ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៩។ ការបញ្ចេញសម្លៀកបំពាក់នេះ ខណៈដែល​អង្គការអវកាសនេះ មាន​គម្រោង​បញ្ជូនមនុស្សទៅភពព្រះចន្ទម្តងទៀតនៅឆ្នាំ​២០២៤ខាងមុខ។

លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែងក្នុងពិធីនេះ​ថា «យើងនឹង​ទៅភព​ព្រះចន្ទត្រឹមឆ្នាំ​២០២៤ ហើយ​យើង​ចង់ឱ្យវាមាន​និរន្តរភាព»។ ភពព្រះចន្ទ នឹង​ជាទីកន្លែងសាកល្បងមួយ​សម្រាប់​អ្នកអវកាស ដើម្បីបន្តឆ្ពោះទៅកាន់ភពឆ្ងាយៗដទៃទៀត ពិសេស​ភព​អង្គារ។

លោក​បន្ថែមថា ដើម្បីសម្រេច​គោលដៅនេះ NASA ត្រូវ​អាប់ដេត​នូវសម្លៀកបំពាក់អវកាស​របស់ខ្លួន នូវ​ទ្រង់ទ្រាយ ទំហំ និង​តាមភេទ ដើម្បី​ងាយស្រួល​ក្នុងការ​រុករកភពព្រះចន្ទ ភពអង្គារ និង​ភពឆ្ងាយៗផ្សេងៗទៀត។

សម្លៀក​បំពាក់២ប្រភេទ​ដែលដាក់បង្ហាញនេះ ត្រូវបានរចនាឡើង​ក្នុងបេសកម្មផ្សេងគ្នា។

ទី១. ពណ៌ស លាយខៀវ-ក្រហម៖ គឺ​សម្រាប់រុករក​នៅលើ​ផ្ទៃដី​ភពព្រះចន្ទ ពិសេសនៅប៉ូលខាងត្បូង​នៃភពនេះ ដែលជាគោលដៅ​ចុះចត​របស់ NASA។

ទី២. ពណ៌ទឹកក្រូច៖ សម្រាប់​ពាក់ចូលយានអវកាស​នៅពេលបាញ់បង្ហោះ និង​ត្រឡប់មកផែនដីវិញ៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

;