មេ ONE ប៉ង​រៀប​ឲ្យ Yodsanklai ឬ Buakaw ​វាយ​ជាមួយ Petrosyan ឲ្យ​ផ្អើល​ពិភពលោក

  • 2019-10-16 08:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេ​របស់​ស្ថាប័ន ONE Championship លោក Chatri Sityodtong បាន​បង្ហើប​ពី​ក្ដី​ស្រមៃ​ថា ចង់​​រៀប​ឲ្យ Yodsanklai ឬ Buakaw ទៅ​ប៉ះ​ជើង​ខ្លាំង​​របស់​អ៊ីតាលី Giorgio Petrosyan។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ Petrosyan ទើប​តែ​ក្ដោប​បាន​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix ជាមួយ​ប្រាក់​រង្វាន់​១​លាន​ដុល្លារ ក្រោយ​យក​ឈ្នះ​ជើង​ខ្លាំង Samy Sana ដោយ​ពិន្ទុ។ សមត្ថភាព​​ដល់​កំពូល​បែប​នេះ​ធ្វើ​ឲ្យ​​លោក Chatri សរសើរ Petrosyan ​ជា​កីឡាករ​លំដាប់​លេខ​មួយ។

មើល​ឃើញ​ពី​ការ​ឈ្នះ​កីឡាករ​លំដាប់​ៗ​ជា​បន្ត​បន្ទាប់ Chatri កំពុង​គិត​ចង់​ឲ្យ Petrosyan ទៅ​ជួប​ជើង​ខ្លាំង​របស់​ថៃ​២​រូប​គឺ Yodsanklai ឬ Buakaw។ “ខ្ញុំ​ចង់​ឲ្យ Yodsanklai ប៉ះ Giorgio Petrosyan។ ខ្ញុំ​គិត​ថា​ ពិភពលោក​ក៏​ចង់​ឃើញ​ដូច​គ្នា”។ សម្ដី​របស់ Chatri។

នាយក​ប្រតិបត្តិ​ឈាម​ជ័យ​ថៃ​កាត់​ជប៉ុន​បន្ត​ថា លោក​ក៏​ចង់​ឲ្យ Buakaw ជួប Petrosyan ប្រសិន​អ្នក​ប្រដាល់​ថៃ​នេះ​ចូលរួម​ជាមួយ ONE។ Chatri គឺ​ជា​អ្នក​គាំទ្រ​​ម្នាក់​របស់ Buakaw ព្រោះ​គេ​ជា​កីឡាករ​​ជួរ​មុខ​ម្នាក់។ ហើយ​ពិត​ជា​ល្អ​ប្រសិន​ជា​គេ​​មក​បញ្ចប់​អាជីព​នៅ ONE Championship ​ប៉ះ​ជាមួយ Giorgio Petrosyan៕ ​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;