អនុ​រដ្ឋ​មន្ត្រី​ការពារជាតិកូរ៉េ៖ ទំនាក់ទំនងកូរ៉េ និងកម្ពុជា ជាទំនាក់ទំនងយុទ្ធសាស្រ្ត 

  • 2019-10-17 03:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាក ជេមីន (Park Jae Min) អនុរដ្ឋមន្រ្តី ក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បាន​ទទួល​ជួប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និង​ជម្រុញ​ទំនាក់ទំនង​ក្នុងវិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរឱ្យកាន់តែងរឹងមាំបន្ថែមទៀត។ ជំនួបនេះ​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៩។

លោក ប៉ាក ជេមីន បានបន្តថា ក្រសួងការពារជាតិកូរ៉េ គាំទ្រគំនិតផ្តួចផ្តើមរបស់ មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ប្រទេសទាំងពីរ ដែលចង់ឱ្យមានការ ពង្រឹង និងពង្រីកទំនាក់ទំនង និងជាពិសេស ចង់​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវការនៃកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ លោក​ចូលរួមអបអរជាមួយ ប្រទេស និង​ប្រជាជនកម្ពុជា ដែលបាន និងកំពុងអភិវឌ្ឍឥតឈប់ឈរ ហើយ​ជា​ពិសេស​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ថ្នាក់​ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនកូរ៉េ ដែល​តែងតែគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ឯក បន្តថា កង​កម្លាំង​ដែល​បាន​បណ្តុះ​បណ្តាល និងហ្វឹកហ្វឺន ដោយភាគីមិត្ត បច្ចុប្បន្ន បានចូលបំរើការតាមអង្គភាព និង​បាន​ប្រើ​ជំនាញដែលបានសិក្សា។ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ស្នើសុំភាគីកូរ៉េ បន្តជួយបណ្តុះបណ្តាល និង​ហ្វឹកហ្វឺន ដល់កងកម្លាំងកម្ពុជាបន្ថែមទៀតទៅអនាគត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;