គ្រួសារ និង​មិត្តភ័ក្ដិ​របស់ Sulli មកជុំគ្នា​លាដំណើរនាង​ជា​លើក​ចុង​ក្រោយនៅថ្ងៃនេះ

  • 2019-10-17 03:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​សព​របស់​តារា​ចម្រៀង​ និង​សម្ដែង​វ័យ​ក្មេង​ Sulli បាន​រៀប​ចំ​ត្រឹម​ជា​លក្ខណៈ​ឯកជន​ដោយ​មាន​ការ​ចូលរួម​តែគ្រួសារ​ និង​មិត្តជិតស្និទ្ធ​របស់នាង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ទី​ ១៧ ខែតុលា​នេះ។

Sulli

ដើម្បី​ជា​ការ​គោរពដល់​វិញ្ញាណក្ខន្ធ​របស់​ Sulli ផលិតកម្ម​ SM សំណូមពរ​សុំ​រៀប​ចំ​ជា​លក្ខណៈ​ឯកជន​ ប៉ុន្តែ​ខាង​សាច់ញាតិ​របស់​នាង​ បាន​ស្នើ​ឲ្យរៀប​ចំ​ជា​សាធារណៈ​វិញ​ ដើម្បី​អាច​ឲ្យ​អ្នក​គាំទ្រ​ និង​មិត្ត​រួម​ការងារ​របស់​នាង​ជា​ច្រើន​នាក់​ មាន​ឱកាស​លា និង​ជូន​ដំណើរ​នាង​ទៅកាន់​ទីស្ងប់សុខ។

សមាជិក​ f(x) រួមមាន​ Victoria, Amber និង​ Luna បាន​មក​ជុំ​គ្នាអស់​ហើយ​ក្នុង​ពិធី​បុណ្យ​នេះ​ ដើម្បី​នៅ​ជិត​ Sulli និង​និយាយ​ពាក្យ​លាទៅ​កាន់​នាងនៅ​នាទី​ចុង​ក្រោយ។

Amber

Amber ដែល​មមាញឹក​ការងារ​នៅ​សហរដ្ឋអាមេរិក​ ខំ​ធ្វើ​ដំណើរ​ពី​ទីឆ្ងាយ​ និងប្រកាស​ផ្អាក​គម្រោង​ចេញ​ស្នាដៃ​ថ្មី​ភ្លាម​ ក្រោយ​ឮដំណឹង​សោកសៅ​នៃ​ការ​បាត់បង់មិត្តរួមក្រុម។ ឯ Victoria ក៏​បាន​ឈប់​ថត​កុន​នៅ​ចិន​ពាក់​កណ្ដាល​ទី​សិន​ដែរ ដើម្បី​មក​ចូលរួម​បុណ្យ ស្របពេល Luna សុំ​ដក​ខ្លួន​ពី​ការ​សម្ដែង​ Musical ដូចគ្នា​ព្រោះ​រន្ធត់ចិត្តពេក។

Victoria

សូម​បញ្ជាក់​ផង​ដែរ​ថា​ Sulli ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​បាន​ស្លាប់​នៅ​ផ្ទះ​របស់​នាង​ ដោយ​សារ​ចង ក កាល​ពី​ថ្ងៃ​ទី ១៤ ខែតុលា៕

ទីតាំងកើតហេតុ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

;