ក្រសួងបន្តឱ្យប្រុងប្រយ័ត្នផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ទោះភ្លៀងចុះខ្សោយ
- 2019-10-18 01:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបន្តឱ្យប្រុងប្រយ័ត្នផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ទោះភ្លៀងចុះខ្សោយ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគឦសានកម្ពុជា ខណៈនៅភាគក្រោមទទួលរងនូវខ្យល់នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង។
លក្ខណៈបែបនេះ នឹងធ្វើឱ្យ៖
១. ចាប់ពីថ្ងៃទី១៨-២៤ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ។
២. ចាប់ពីថ្ងៃទី១៨-២៤ ខែតុលា៖ ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី២០-២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងចុះមកតិច។
៣. ចាប់ពីថ្ងៃទី១៨-២១ ខែតុលា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត សីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ទន្ទឹមនោះអាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ។ ចាប់ពីថ្ងៃទី ២២-២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតតិច មកមធ្យម។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យបន្តប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនៅកើតមានជាយថាហេតុ ពិសេសបណ្តាខេត្តតំបន់វាលទំនាប៕