អាជ្ញាធររាជធានីភ្នំពេញ គ្រោងសង់ផ្លូវក្រោមដី២កន្លែង​ទៀត

  • 2019-10-18 06:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវក្រោមដី​ថ្មីចំនួន​២ខ្សែបន្ថែមទៀត នៅក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។ នេះបើតាម​ការចុះផ្សាយរបស់​ក្រសួងព័ត៌មាន។

ថ្លែង​ក្នុងកិច្ចប្រជុំ​កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៩ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ​បាន​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវក្រោមដីថ្មីទាំង២ខ្សែនេះ គឺស្ថិតក្រោម​ផ្លូវសហព័ន្ធ​រុស្ស៊ី គឺម្តុំ​មុខវិទ្យាស្ថានភាសាបរទេស (IFL) និង​ម្តុំក្តាន់២ ខណៈដែលតំបន់​ទាំង២នេះ កំពុងតែ​ប្រឈម​នឹង​ការកកស្ទះចរាចរណ៍​ជាប្រចាំ​ស្ទើជារៀងរាល់ថ្ងៃ។

រូបថត៖ រដ្ឋបាលរាជធានី​ភ្នំពេញ
បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យដឹងថា​ ចំពោះ​គម្រោង​ស្ថាបនា​ផ្លូវក្រោមដី​ត្រង់មុខ​សាលា IFL គឺ​រត់ពីក្រោម​ផ្លូវសហព័ន្ធ​រុស្ស៊ី ដោយ​តភ្ជាប់​ពី​ផ្លូវលេខ២៦១ ឆ្ពោះចូលទៅក្នុង​សាលានេះ​តែម្តង ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់និស្សិត​ បាន​ចេញ​ចូល​មិន​ប្រឈមនឹង​ការកកស្ទះ​ ឬគ្រោះថ្នាក់ចរាចរណ៍​ជាដើម។ ​ចំណែក​នៅម្តុំក្តាន់២វិញ ផ្លូវ​ក្រោមដីនេះ ក៏​ត្រូវរត់ពីក្រោម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ផងដែរ ដោយ​ភ្ជាប់ពីផ្លូវ ១៦៩ ឆ្ពោះទៅផ្លូវបឹងកក៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;