សម្តេច ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូណេស៊ី គាំទ្រឱ្យប្រទេស១ទៀត ក្លាយជាសមាជិកអាស៊ាន
- 2019-10-21 01:21:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូណេស៊ី គាំទ្រឱ្យប្រទេស១ទៀត ក្លាយជាសមាជិកអាស៊ាន
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរូបនេះ នៅក្រុងហ្សាការតា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហារបស់ទីម័រខាងកើត ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចបានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។
សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចសង្ឃឹមថា លោកប្រធានាធិបតីនឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។
លោក ចូកូ វីដូដូ គាំទ្រការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រខាងកើតក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូណេស៊ីគាំទ្រប្រទេសនេះ។ លោកប្រធានាធិបតី បានបញ្ជាក់ថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន