ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានសម្ពោធ រថយន្ដតូយ៉ូតា COROLLA Altis ស៊េរីថ្មី ឆ្នាំ២០២០ ជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ រថយន្តនេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង យ៉ាងប្រណីត សាកសមជាមួយនឹង ពាក្យស្លោកថ្មីនៃរថយន្តនេះ គឺ “ឧត្តមភាពដ៏ប្រណីត”។
ការរចនារថយន្ត Corolla Altis ជំនាន់ថ្មីត្រូវបានអភិវឌ្ឍន៍បន្ថែមនូវចំនុច ៣សំខាន់ៗគឺ៖ ការរចនាបន្ថែមនូវភាព ទំនើបនិង ស៊ីវីល័យបទពិសោធន៍បើកបរកាន់តែល្អប្រសើរ ជាងមុនជាមួយTNGA និងប្រព័ន្ធសុវត្ថិភាព កាន់តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យ កាន់តែមានភាពរីករាយក្នុងការបើកបរ។
គួររំលឹកផងដែរថា រថយន្ត Corolla គឺជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ អស់រយៈពេលជាយូរមកហើយ ទៅលើគុណភាពនិងភាពសន្សំសំចៃ ហើយរថយន្តនេះ ត្រូវបាននាំចូលជាផ្លូវការ ជាលើកតំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០១៤ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ផ្ទាល់។
លក្ខណៈពិសេស សម្រាប់រថយន្ត COROLLA នេះ មានដូចជា៖
១. ផ្នែកខាងក្រៅ៖
- រចនាថ្មីរំលេចរូបរាងកាន់តែទាក់ទាញ (Dynamic Styling)
- ចង្កៀងមុខប្រភេទអំពូល Bi Beam LED ភ្ជាប់ជាមួយអំពូលភ្លើង Daytime Running Light
- ចង្កៀងកាត់អ័ព្ទ LED (Fog Lamp)
- ចង្កៀងក្រោយប្រភេទ LED រចនារូបរាងថ្មីកាន់តែទំនើប
- ថាសកង់ទំហំ ១៧អ៊ីញ
-កញ្ចក់មើលក្រោយផ្នែកចំហៀង(AutoFold)បញ្ជាបិទ បើក និងកំណត់ទីតាំងកញ្ចក់ដោយស្វ័យប្រវត្តិ
- ផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង
២. ផ្នែកខាងក្នុង៖
-កៅអីស្បែករចនាបែប Sport ស្របតាមទម្រង់ដងខ្លួន កាន់តែផ្តល់នូវផាសុកភាព ជាមួយមុខងារប្តូរទីតាំង បានកៅអីអ្នកបើកបរបានរហូតដល់១០ទិសដៅ
- កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាតដោយស្វ័យប្រវត្តិ (EC Mirror)
- ប្រព័ន្ធកម្សាន្តមានមុខងារសំបូរបែបជាលក្ខណៈ Touch Screen ទំហំ ៨ អ៊ីញ
- ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ
- ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) ទំហំ ១៧ អ៊ីញ ដ៏ទំនើប
- សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ
- ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៥
- ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ
- ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold
៣. ប្រព័ន្ធសុវត្ថិភាព៖
- ពោងសុវត្ថិភាពចំនួន៩
- កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត
- ប្រព័ន្ធជំនួយដៃចង្កូតដោយស្វ័យប្រវត្តិមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវ(LDA)
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងបន្ទាន់ បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ(PCS)
- ប្រព័ន្ធជំនួយដៃចង្កូត អោយបត់បែនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ(DRCC)
- ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB)
- ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC)
- ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)
- ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD)
- ប្រព័ន្ធហ្វាំងជំនួយ(BA)
- កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ
- កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)
រថយន្តតូយ៉ូតា COROLLA ស៊េរី ២០២០ មកជាមួយជម្រើសពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម៕
អត្ថបទ៖ ម៉េងងី