Mourinho បាញ់​ចុក​ៗ​លើគ្រូ Liverpool ក្រោយ​​លេង​ត្រឹម​ស្មើយប់​មិញ

  • 2019-10-21 02:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អតីត​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ​បាន​និយាយ​ប៉ុន្មាន​ម៉ា់ត់​ក្រោយ​​ប្រកួត​យប់​មិញ​ដែល​គូ​ប្រជែង​ទាំង​ពីរ ​​លេង​ត្រឹម​ស្មើ ១-១ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក៏​ព្រោះ​តែ​ជា​ការ​បោះ​ពាក្យ​សម្តី​ឌឺ​ដង​ ទៅ​ជា​លោក​ទៅ​ក្នុង​នាម​ជា​អ្នក​ទស្សនា​ធម្មតា​ក្ដី។

លោក Jose Mourinho ត្រូវបានអ្នកគាំទ្រទះដៃស្វាគមន៍ ពេលអង្គុយមើលផ្ទាល់នៅ Old Trafford / twitter
​និយាយ​ពី​ទម្រង់​លេង​ជាមួយ​ពិធី​ករ​ទូរទស្សន៍ Skysport លោក​បាន​និយាយ​​ថា "ខ្ញុំ​ព្យាយាម​រក្សា​តំណែង​ការងារ​ដូច​ដែល Ole កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ​ដែរ​ ​ហើយ​តែង​តែ​រំឭក​ជា​រឿយៗ​ពី​អនាគត​របស់​ខ្ញុំ។ ចំណែក Jurgen Klopp ​គាត់​មិន​ចូល​ចិត្ត Menu។ តាម​ដឹង​ គាត់​ចូលចិត្ត​សាច់​សត្វ តែ​បាន​មក​វិញ​ជា​​ត្រី ចឹង​គាត់​អត់​សប្បាយ​ចិត្ត​នោះ​ទេ។"
Jurgen Klopp និង Adam Lalana ក្រោយចប់ការប្រកួត / twitter

​ក្នុង​អត្ថន័យ​ពាក្យ​ខ្លីៗ​​នេះ​ ​លោក​ចង់​សំដៅ​ដល់​ទម្រង់​ប្រយុទ្ធ​របស់​គ្រូ Liverpool ដែល​រៀបចំ​មក​លេង​ជាមួយ Man Utd ​​ជា​ទម្រង់​បិទ​ការពារ​បែប​នេះ ​លទ្ធផល​មិន​ដូចចិត្ត ពោល​គឺ​មិន​ដូច​​ក្រុម​ដែល Klopp រៀប​ពេល​លេង​ជាមួយ​ក្រុម​ ​បក​ទៅ​បក​មក ​នោះ​ទេ។ ហើយតាំងពីដឹកនាំ Liverpool លោក Klopp មិនដែលឈ្នះនៅទឹកដី Old Trafford នោះទេបានត្រឹមចាញ់ ឬស្មើ។

បើ​ក្រឡេក​មើល​ស្ថិតិ​របស់​លេង ​Livepool គ្រប់​គ្រង​បាល់​ដល់​ទៅ ៦៨% ឯ Man Utd ​៣២% ​និង​បង្កើត​ស៊ុត​បាន ១០ ​ជើង​ត្រូវ​គោលដៅ ៤ ដង ប៉ុន្តែចប់ការប្រកួតបានត្រឹម ១ ពិន្ទុត្រឡប់ទៅវិញ។ បច្ចុប្បន្ន Liverpool នៅ​ឈរកំពូលតារាង​ដាច់ពិន្ទុក្រុមលេខ ២ Man City ៦ ពិន្ទុ ចំណែក Man Utd ខ្ទាតដល់លេខ ១៣ ក្នុងតារាងមានត្រឹម ១០ ប៉ុណ្ណោះ៕

សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

Marcus Rashford រកបានគ្រាប់មុននៅនាទី៣៦
១គ្រាប់វិញដោយ Adam Lallana

អត្ថបទទាក់ទង៖

ប្រភព៖ Sky Sports | Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;