រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឱ្យ​រៀបចំផែនការមេ​អភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅព្រែកកំពត

  • 2019-10-21 03:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានកត់សម្គាល់ប្រកបដោយភាពជឿជាក់ថា តំបន់ ទេសចរណ៍ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែក​កំពង់​បាយ នៃស្រុកទឹកឈូ ខេត្តកំពត។ ការលើកឡើង​ក្នុង​ឱកាស​លោក និងលោក ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញ​ជាអ​ធិបតី​ភាព​ក្នុងកិច្ចប្រជុំត្រៀម រៀប​ចំ​ពិធីបុណ្យ​សមុទ្រលើកទី៨ នៅសាលាខេត្តកំពត កាល​ពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

លោក រដ្ឋមន្ត្រី​បន្ត​ថា​តំបន់​នេះ​គឺ​ជាមេដែកថ្មីដ៏សំខាន់មួយ​ ក្នុង​ការ​ទាក់​ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឱ្យមកទស្សនាខេត្តកំពត ខណៈខេត្តនេះក៏មានភ្នំបូកគោ និង​រមណីយដ្ឋាន​មួយ​ចំនួន​ទៀត ជា​មេ​ដែក​ទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ទៀតដែរ។ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពត ត្រូវ​សិក្សា​រៀប​ចំឱ្យបាននូវផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅតំបន់ព្រែកកំពតនេះ ពិសេស​ត្រូវ​ធ្វើ​ឱ្យបានលឿនបំផុត ដើម្បី​ឱ្យទាន់​សភាព​ការណ៍​បច្ចុប្បន្ន ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​នេះ​កំពុង​មាន​ការ​កើន​ឡើង។

លោករដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ដឹកនាំក្រុមមន្ត្រីនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពត ចុះត្រួតពិនិត្យដោយផ្ទាល់ នៅ​តាមរមណីយដ្ឋានទេសចរណ៍នានា នៅតាមព្រែកកំពត ឬ​ព្រែក​កំពង់​បាយ​នោះផងដែរ។ លោកបានលើកឡើងពីវិធានការភ្លាមៗនៅចំពោះមុខ គឺ​ត្រូវ​ទប់​ច្រាំង​នៅ​កន្លែង​មួយ​ចំនួន នៃដងព្រែកកំពង់បាយ ដើម្បីរក្សាច្រាំងព្រែកឱ្យបានយូរអង្វែង រាំង​ទប់​ឲ្យ​បាន​ការ​បូម​ខ្សាច់​ដែអាចធ្វើអោយប៉ះពាល់ដល់តំបន់នេះ ពីព្រោះកន្លែងខ្លះ ដូចជាផ្លូវធ្វើដំណើរនៅជិតមាត់ព្រែក និង ផែទូកកាណូតទេសចរណ៍តូចៗ ប្រើសិនបើដាច់ច្រាំង គឺដូចជាបាត់ផ្លូវធ្វើដំណើរ និង​មិន​អាច​ធ្វើ​សកម្មភាព​ទេសចរណ៍បាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;